ពិធីការិនីចាស់វស្សាប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយនៅmytv ប្រើពាក្យពេចន៍ឌឺដង

ចែករំលែក៖

ភ្នំពេញ៖អគ្គនាយិការរងពីររូបនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាបានប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយ ក្នុងកម្មវិធីពេញចិត្តឬអត់ប្រើពាក្យពេចន៍ឌឺដងមកដល់ស្ថានីយ៍ទូរទស្សន៍របស់ពួកគាត់ ដែលយករឿងចំអន់គ្នាលេងក្នុងកម្មវិធី«ពេញចិត្តឬអត់ »យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង  ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង ។ ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណះចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ” ។ ទង្វើបែបនេះពិធីករទាំងនោះបានភ្លេចនូវក្រមសីលធម៌ដែលធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។

យើងឃើញថា មានការបញ្ចេញឃ្លីបវីដេអូបន្ទាប់ពីថតនៅកម្មវិធីពេញចិត្តឬអត់របស់ទូរទស្សន៍ mytv ដែលមិនដឹងកាលបរិច្ឆេទចាក់បញ្ចាំងថ្ងៃណា ប៉ុន្តែមានឃ្លីបមួយបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដែលធ្វើឲ្យអគ្គនាយិការងទូរទស្សន៍ជាតិពីររូបមានប្រតិកម្មនិងបង្ហោះសារតបបែបអប់រំទៅពិធីករវ័យក្មេង ដើម្បីឲ្យសុំទោសជា សាធារណៈ ។

លោកស្រី កុច មាតី អគ្គនាយិការងទូរទស្សន៍ជាតិកម្ពុជា បានសរសេរលើបណ្តាញសង្គមថា ” ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុសឆ្គងនោះទេ   តែបទពិសោធន៍ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការិនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការិនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការិនីត្រូវតែ ប្រុងប្រយ័ត្នរាល់ពាក្យពេចន៍និយាយស្តីចេញ មក ត្រូវដឹងថាវា បានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់មុឺននាក់ ក្នុងពេលតែមួយ  ដូច្នេះ ត្រូវប្រាកដក្នុងចិត្ត កុំអោយពាក្យពេចន៍ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២ ។ 

លោកស្រីបន្តសរសេរទៀតថា “ចាំថា  ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ  វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវឲ្យច្បាស់ មុននិងនិយាយឬបង្ហាញត្រូវចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូរអោយមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក « បុរាណមិនយឺត សម័យមិនបរទេស » ។ ចាំថា យើងមិនមែនជាតុលាការ  មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និង ផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ  យើងត្រឹមជាអ្នកពាំនាំអ្វី

ដែលពិត មានអំណៈអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៏ ច្បាស់លាស់ចំពោះរឿងរ៉ាវដែល លើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ  ឬ ប៉ះពាល់សិទ្ធរបស់គេ” ។ 

ជាមួយគ្នានោះដែរលោកស្រីឱរ លក្ខិណា អគ្គនាយិការរងទូរទស្សន៍ជាតិកម្ពុជាក៏បានលើកឡើងដែរថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់MY TV  យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង  ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង ។ ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណះចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ ។

១/ពាក្យដែលពិធីករនិយាយថា: សុភាពអាចទៅធ្វើការនៅទទកបាន(ខ្ញុំមិនចាប់កំហុសទេ)

២/ពិធីការិនី និយាយ និង សំលេងសើច: ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់ ?  រួមទាំងសំលេងសើចបានន័យថាម៉េច?)។

ស្របពេលជាមួយការឆ្លើយតបមានមតិមួយចំនួនលើបណ្តាញ facebook បានរិះគន់យ៉ាងខ្លាំងថា ធ្វើនេះមិនមែនទើបតែនឹងកើតឡើងជាលើកទីមួយនោះទេ គឺគាត់ធ្លាប់ឃើញជាច្រើនដងមកហើយ រហូតដល់មានសំណូមពរឲ្យមានការបិទកម្មវិធីនេះចោលតែម្ដង។ គាត់បាននិយាយទៀតថាកម្មវិធីនេះពួកគាត់មិនដែលបានមើលឬគាំទ្រអីទេព្រោះវាមើលទៅដូចជាមានភាពរញ៉េរញ៉ៃពេក។

...

ពាក់ព័ន្ធនឹងការយកស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាមកនិយាយលេងសើចបែបចំអកឡកឡឺយដាក់ពិធីករពិធីការិនីនៅក្នុងកម្មវិធីពេញចិត្តឬអត់ ភ្នាក់ងារសារព័ត៌មានយើងបានទាក់ទងតាមសារហ្វេសប៊ុកទៅលោកវីជេ តាប៊ុយ ដើម្បីសួរនាំបញ្ហាខាងលើ ប៉ុន្តែលោកចូលមើលហើយមិនបានឆ្លើយតបមកវិញនោះទេ នៅរសៀលថ្ងៃទី ៣០ ខែកក្កដាឆ្នាំ២០២០ ៕ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print