(UPDATE)៖ សន្តិសុខ​សណ្ឋាគារ​ម្នាក់​ថយ​រថយន្ត​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​ពលរដ្ឋ​ស្លាប់ម្នាក់​ ស្រាល​ម្នាក់​ទាំង​ព្រឹក​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ ជា​សន្តិសុខ​សណ្ឋាគារ​មួយ​កន្លែង​បាន​បើករថយន្ត​ថយក្រោយ​ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ជ្រុល​ច​ង្កូ​ល​ទៅ​ខាង​មុខ​បុក​ចូល​ផ្ទះ​ពលរដ្ឋ​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួសធ្ងន់រហូតដល់ស្លាប់​ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសស្រាល​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​លេខ​៦៩​ ផ្លូវ​២៤៨​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​រថយន្ត​បង្ក​ម៉ាក​ហា​យ​ប្រ៊ី​ដ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២A​-០៦២៧​ ។​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​និង​កំពុង​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ ៕​

IMG_7079

IMG_7068

IMG_7066

IMG_7074

IMG_7073

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print