លួច​គេ​វា​គ្រាន់​ តែបើ​គេ​តាម​ទាន់​ហើយ​ ច្បាស់​ជា​ប្រឈម​នឹង​ការ​ក្ស័យ​ សង្ខារ​ជាក់​ជា​មិន​ខាន​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ លួច​គេ​វា​គ្រាន់​ តែបើ​គេ​តាម​ទាន់​ហើយ​ ច្បាស់​ជា​ប្រឈម​នឹង​ការ​ក្ស័យ​ សង្ខារ​ជាក់​ជា​មិន​ខាន​ឡើយ​!​ ជាក់ស្តែង​ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ រស់នៅ​ភូមិ​វាល​ ឃុំ​ព្រៃ​ស្បូវ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ បាន​វាយ​ និង​កាប់សម្លាប់​ជនសង្ស័យ​ម្នាក់​ រហូត​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ ខណៈ​ដែល​ជនសង្ស័យ​ម្នាក់​ទៀត​ បាន​បើក​ ម៉ូតូ​គេចខ្លួន​ទាន់​ ក្រោយ​ពី​ពួក​គេ​ទាំង​២​នាក់​ បាន​ចូល​ទៅ​កាច់ក​ម៉ូតូ​ របស់​ ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ​ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​ ២០១៦​នេះ​ ៕​

ដោយ៖ សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print