បែកបាក់ស្នេហ៍យូរហើយ នី មុនីនាថទើបបើកកកាយរឿងស្នេហ៍ចាស់ដើម្បីអ្វី?

ចែករំលែក៖

 ភ្នំពេញ​៖ អស់ពេលជាយូរដែល នី មុនីនាថ ព្យាយាមគេចពីការចោទសួររបស់អ្នកសារព័ត៌មាន ពិសេសក្រោយពីមានរឿងប្តឹងផ្តល់ជាមួយអតីតគូស្នេហ៍ឡើងដល់តុលាការនោះ។

ស្រាប់តែថ្មីៗនេះនាងចាប់ផ្តើមទម្លាយរឿងរ៉ាវស្នេហាប្រះឆានេះទៅវិញរហូតអ្នកគាំទ្រនាងដាក់ជាចម្ងល់ថាតើនាងធ្វើឡើងដើម្បីអ្វី?នី មុន្នីនាថ បានបែកបាក់ជាមួយគូដណ្តឹងជាអណិកជនរស់នៅសហរដ្ឋអាមេរិក លោក សូឡាង ជាច្រើនឆ្នាំមកហើយ។ នាងដាច់ចិត្តទម្លាយរឿងនេះទាំងទឹកភ្នែកថា ធម្មតាមនុស្សម្នាក់ៗបើយើងជ្រើសយកនរណាម្នាក់ជាគូអនាគតគឺយើងផ្តល់ការស្រឡាញ់ និង ជីវិតទៅដៃគូរបស់យើង តែធាតុពិតអ្វីៗបានបរាជ័យដោយក្នុងនោះនាងទទួលរងនូវរឿងជាច្រើនដែលមិនអាចទទួលយកបាន ។​​ នាងបន្តថាជាក់ស្ដែងកំឡុងពេលនោះសូម្បីតែក្រុមគ្រួសាររបស់នាងស្រឡាញ់ក៏ពេញចិត្តអតីតគូដណ្តឹងនាងជាខ្លាំង តែយ៉ាងណានៅថ្ងៃមួយអតីតគូដណ្តឹងរបស់នាងបានធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់នាង ទើបគាត់យល់ស្របតាមនាងដែលធ្វើឱ្យនាងសប្បាយចិត្តជាខ្លាំង 

នី មុន្នីនាថ បាននិយាយទាំងអួលដើមកថា ពេលនោះនាងមានការបាក់ទឹកចិត្តខ្លាំងណាស់ តែនាងព្យាយាមបន្លប់ដោយការធ្វើការងារច្រើន ។ទោះជាយ៉ាងនេះក្តី នី មុន្នីនាថ បានរំឭកទៅរឿងអតីតកាលទាំងនោះថា សម្រាប់នាងបើទោះបែកគ្នា នាងចង់បែកដោយស្ងាត់ៗ តែផ្ទុយទៅវិញអ្វីៗត្រូវបរាជ័យធ្វើឱ្យប៉ះពាល់រូបនាងជាខ្លាំង ។ នេះជាលើកទីមួយដែលតារាសម្តែងរូបស្រស់ម្នាក់នេះបានរំឭករឿងអតីតកាលរបស់នាង 

អ្នកជិតដិតនាងបញ្ជាក់ថា ការទម្លាយរឿងស្នេហាប្រះស្រាំនេះគឺដើម្បីបន្ធូអារម្មណ៍ និងមិនចង់ឲ្យមានការចោទប្រកាន់ជាច្រើនមកលើនាងពិសេសពាក្យថាបោកប្រាស់ចិត្តអតីតគូស្នេហ៍។

គួរបញ្ជាក់ដែរថានី មុនីនាថ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក លោកអ៊ុង សូឡាង ចាប់តាំងពីឆ្នាំ២០១៤ម៉្លេះ។ ប៉ុន្តែ គម្រោងរៀបការត្រូវបានពន្យារពេលជាបន្តបន្ទាប់ហើយថ្មីៗនេះ ស្រាប់តែផ្ទុះដំណឹងផ្តាច់ពាក្យគូដណ្តឹង ហើយត្រូវអតីតគូដណ្តឹងប្តឹងទាមទារប្រាក់ដែលធ្លាប់បានឧបត្ថម្ភទៅនាងនាពេលកន្លងមកចំនួន១២ម៉ឺនដុល្លារ ដែលនាំឱ្យមានការភ្ញាក់ផ្អើលខ្លាំង ទាំងនៅក្នុងសង្គមសិល្បៈ និងមជ្ឈដ្ឋានទូទៅ៕ ដោយ ៖វឌ្ឍនា

 

...

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print