ក្លិប Brighton ចុះហត្ថលេខាយកខ្សែការពារ Veltman ពីក្លិប Ajax

ចែករំលែក៖

ក្លិប Brighton បានចុះហត្ថលេខាជាមួយខ្សែការពារសញ្ជាតិហុល្លង់ Joel Veltman ពីក្លិប Ajax សម្រាប់តម្លៃខ្លួនដែលត្រូវបានបង្ហាញកាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រនេះ។

កីឡាករ Joel Veltman បានយល់ព្រមលើកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្លិប Brighton នៅ Premier League មួយនេះ។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានជួយក្រុម Ajax ឈ្នះជើងឯកលីកកំពូលហុល្លង់ចំនួន៣ដងផងដែរ។

លោក Graham Potter គ្រូបង្វឹករបស់ក្លិប Brighton បាននិយាយថា “យើងពិតជារីករាយក្នុងការស្វាគមន៍កីឡាករ Joel Veltman មកកាន់ក្លិប។ គាត់មានបទពិសោធគួរឱ្យភ្ញាក់ផ្អើលតាំងពីគាត់នៅ Ajax រួមទាំងលេងនៅ Champions League ហើយជាពិសេសលេងជាមួយក្រុមជម្រើសជាតិហុល្លង់កន្លងទៅ។ គាត់ជាខ្សែការពារឆ្នើមម្នាក់ដែលអាចលេងនៅខាងស្តាំ និងកណ្តាលផងដែរ។ គាត់ពិតជាទន្ទឹងរង់ចាំការប្រកួតប្រជែងនៅ Premier League ហើយយើងពិតជារីករាយណាស់ដែលឥឡូវនេះគាត់គឺជាកីឡាកររបស់ Brighton ដែលយើងកំពុងទន្ទឹងរង់ចាំធ្វើការជាមួយគាត់”។

សូមបញ្ជាក់ថា កីឡាករ Joel Veltman បង្ហាញខ្លួនបាន២២ដងឲ្យក្រុមជម្រើសជាតិហុល្លង់ ហើយក៏បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ និងក៏បានលេងនៅក្នុងការប្រកួតរវាងក្រុម Ajax ជាមួយក្រុមបិសាចក្រហម Manchester United ក្នុងក្របខ័ណ្ឌ Europa League កាលពីឆ្នាំ២០១៧ផងដែរ។ កីឡាកររូបនេះបានក្លាយជាកីឡាករចំណូលថ្មីទី២របស់ក្លិប Brighton នៅសប្តាហ៍នេះបន្ទាប់ពីខ្សែបម្រើសញ្ជាតិអង់គ្លេស Adam Lallana បានចូលរួមក្រោយពីការចាកចេញពី Liverpool ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print