ទាហានម្នាក់ស្រវឹងស្រា បាញ់សម្លាប់ពលរដ្ឋ​១២នាក់ នៅកុងហ្គោ

ចែករំលែក៖

តាមសារព័ត៌មាន​​ TTXVN នៅថ្ងៃទី​៣១ខែកក្កដា បានផ្សាយថា ទាហានសារធារណរដ្ឋកុងហ្គោម្នាក់ ស្រវឹងស្រាបានបាញ់សម្លាប់ពលរដ្ឋ​ តាមអំពើចិត្តបណ្តាលឲ្យពលរដ្ឋ​១២នាក់ស្លាប់​ ក្នុងនោះមានកុមារអាយុ​២ឆ្នាំម្នាក់។
ហេតុការបាញ់ប្រហារខាងលើកើតឡើង នៅស្រុក Sange ក្នុងតំបន់​Uvira ខេត្ត Kivu​ ភាគខាងកើត​ប្រទេសនេះ។ ទាហានដៃដល់ខាងលើ បានបាញ់ប្រហារទៅលើពលរដ្ឋ​គ្រាប់រូបដែលបានឆ្លងកាត់ទីកន្លែងដែលទាហានស្រវឹងខាងលើយាម។
តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់Uvira បានឲ្យដឹងថា ទាហានដៃដល់បាញ់ប្រហារពេលស្រវឹងស្រា គឺជាសមាជិកនៃកម្លាំង ប្រដាប់អាំវុធ កុងហ្គោ(FARDC)។ ទាហានដៃដល់ខាងលើបាញ់ប្រហារទៅលើពលរដ្ឋយ៉ាងតិច​២០នាក់ ពេលធ្វើដំណើរឆ្លងកាត់ទីតាំង ដែលទាហានដៃឆៅយាម ប៉ុន្តែមាន១២នាក់ស្លាប់ ។
កម្លាំងសន្តិសុខនៅក្នុងតំបន់បានចាប់ខ្លួនទាហានស្រវឹងស្រា បាញ់ប្រហារពាសវាលពាសកាល​ ហើយបើកការស្រាវជ្រាវពីមូលហេតុ បណ្តាលឲ្យបាញ់ប្រហារខាងលើកើតឡើង៕ ដោយធីរីណា

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print