តាមសារព័ត៌មាន TTXVN នៅថ្ងៃទី៣១ខែកក្កដា បានផ្សាយថា ទាហានសារធារណរដ្ឋកុងហ្គោម្នាក់ ស្រវឹងស្រាបានបាញ់សម្លាប់ពលរដ្ឋ តាមអំពើចិត្តបណ្តាលឲ្យពលរដ្ឋ១២នាក់ស្លាប់ ក្នុងនោះមានកុមារអាយុ២ឆ្នាំម្នាក់។
ហេតុការបាញ់ប្រហារខាងលើកើតឡើង នៅស្រុក Sange ក្នុងតំបន់Uvira ខេត្ត Kivu ភាគខាងកើតប្រទេសនេះ។ ទាហានដៃដល់ខាងលើ បានបាញ់ប្រហារទៅលើពលរដ្ឋគ្រាប់រូបដែលបានឆ្លងកាត់ទីកន្លែងដែលទាហានស្រវឹងខាងលើយាម។
តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់Uvira បានឲ្យដឹងថា ទាហានដៃដល់បាញ់ប្រហារពេលស្រវឹងស្រា គឺជាសមាជិកនៃកម្លាំង ប្រដាប់អាំវុធ កុងហ្គោ(FARDC)។ ទាហានដៃដល់ខាងលើបាញ់ប្រហារទៅលើពលរដ្ឋយ៉ាងតិច២០នាក់ ពេលធ្វើដំណើរឆ្លងកាត់ទីតាំង ដែលទាហានដៃឆៅយាម ប៉ុន្តែមាន១២នាក់ស្លាប់ ។
កម្លាំងសន្តិសុខនៅក្នុងតំបន់បានចាប់ខ្លួនទាហានស្រវឹងស្រា បាញ់ប្រហារពាសវាលពាសកាល ហើយបើកការស្រាវជ្រាវពីមូលហេតុ បណ្តាលឲ្យបាញ់ប្រហារខាងលើកើតឡើង៕ ដោយធីរីណា
រូបភាព៖ TTXVN