សារព័ត៌មានRTនៅថ្ងៃទី៣១ ខែកក្កដាបានផ្សាយថា ភរិយាប្រធានាធិបតីប្រេស៊ីល លោកស្រី Michelle Bolsonaro អាយុ៣៨ឆ្នាំបានធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៣០ខែកក្កដា។ កន្លងមកស្វាមីរបស់លោកស្រី គឺ ប្រធានាធិបតីប្រេស៊ីល លោកJair Bolsonaro អាយុ៦៤ឆ្នាំ បានឆ្លងកូវីដ១៩ ហើយត្រូវផ្តាច់ខ្លួននៅដាច់ដោយឡែក។
តាមសេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីប្រេស៊ីលបានឲ្យដឹងថា «ភរិយាប្រធានាធិបតី បានឆ្លងកូវីដ១៩ ប៉ុន្តែលោកស្រីមានសុខភាពល្អ ហើយគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ។ កន្លងមករដ្ឋមន្ត្រី៥រូបរបស់ប្រេស៊ីលក៏បានឆ្លងកូវីដ១៩ផងដែរ បន្ទាបពីប្រធានាធិបតី ។
ប្រធានាធិបតីកJair Bolsonaro ទទួលរងការថ្កោលទោសយ៉ាងខ្លាំងនាពេលកន្លងមក ដោយសារតែលោកមើលស្រាលការឆ្លងរាលដាលកូវីដ១៩ ដោយមិនមានវិធានការទប់ស្កាត់នោះឡើយ។ មិនតែប៉ុណ្ណោះលោកក៏បានស្នើឲ្យបើកទ្វារសេដ្ឋកិច្ចទៀតផង។ កត្តាទាំងនោះហើយបានធ្វើឲ្យប្រេស៊ីលក្លាយទៅជាប្រទេសដែលមានអ្នកឆ្លងច្រើនលំដាប់ទី២លើពិភពលោកបន្ទាប់ពីអាមេរិក។
មុនពេលឆ្លងកូវីដ១៩ ប្រធានាធិបតីប្រេស៊ីលបានចាប់ដៃ អ្នកគាំទ្រ មិនខ្វល់ពីច្បាប់ គម្លាតសង្គមនោះឡើយ។ កាលពីថ្ងៃទី២៥ខែកក្កដា កន្លងមកប្រធានាធិបតីកJair Bolsonaro បានប្រកាសថា បានជាសៈស្បើយពីកូវីដ១៩ហើយ៕