សមត្ថកិច្ចឃាត់ខ្លួន លោក រ៉ុង ឈុន ពាក់ព័ន្ធបទល្មើសជាក់ស្តែងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

លោក គុជ គឹមឡុង បន្តថា៖ លោក រ៉ុង ឈុន ពិតជាត្រូវបានឃាត់ខ្លួនមែន ទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ពេលនេះលោក រ៉ុង ឈុន ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។
សូមបញ្ជាក់ថា៖ សមត្ថកិច្ច និងស្ថាប័ន ពាក់ព័ន្ធតែងទប់ស្កាត់ លុបបំបាត់នូវព័ត៌មានក្លែងក្លាយ ការបំភ្លើស បំភ្លៃ បង្កចលាចលក្នុងសង្គម ចៀសវាងការយល់ច្រឡំណាមួយដល់ប្រជាពលរដ្ឋ តាមរយៈពួកបំពុលសង្គមនោះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print