រថយន្តយីឌុបដឹកដំឡូងម៉ីក្រឡាប់ធ្លាក់អូរ រងរបួសស្រាល៣នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តយីឌុបដឹងដំឡូងម៉ីជាច្រើនតោនបើកបរឡើងចំណោតចំណុចអូរត្រាវមិនបានសាងលេខក៍បានថយក្រោយធ្លាក់អូរជំរៅ៣ម៉ែត្របណ្តាលឲ្យមនុស្សចំនួនបីនាក់រងរបួសស្រាលតែប៉ុណ្ណោះ។

IMG-20160201-WA0098

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៤៥នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

លោកវរៈសេនីយ៍ទោ មឿង សារិទ្ធប្រធាការិយាល័យចរាចរណ៍ផ្លូគោកនៃស្នងការខេត្តបានឲ្យដឹងថា រថយន្តគ្រោះថ្នាក់ចរាចរណ៍ម៉ាកហ្វីណូ(HiNo)ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3-B6516បើកបរដោយបុរសឈ្មោះអ៊ីម ណាក់ អាយុ២៤ឆ្នាំជនជាតិខ្មែរមានទីលំនៅទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរ២នាក់មានឈ្មោះធាង ម៉ាយុ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្វាយជ្រៀក ឃុំស្វាយជ្រៀក ស្រុកក្រចេះ ខេត្តក្រចេះ ជាព្រូនិងឈ្មោះយៀត ចន្នី ភេទស្រី អាយុ៣៧ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាថៅកែដំឡូងម៉ីអ្នកទាំង៣នាក់រងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ។

ចំណែករថយន្តខូចខាតទាំងស្រុង រីឯដំឡូងក៍រាយប៉ាយពេញអូរផងដែរ និងបណ្តាលឲ្យរនាំងដែកជញ្ចើមផ្លូវបាក់អស់ចំនួន៥ផ្ទាំងប្រវែង២៥ម៉ែត្រឯណោះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្ទូចរថយន្តយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

IMG-20160201-WA0097

IMG-20160201-WA0099

...

ដោយ៖ អ៊ុច សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print