ម៉ូតូហុងដាសេ១២៥ប្រលះជាមួយម៉ាកវីស្ដុនរងរបួសធ្ងន់ស្រាល៣នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្ស៣នាក់រងរបួសបែកក្បាលនិងផ្ទៃមុខហូរឈាមសន្លប់ស្ដូកស្ដឹងនិងកន្លែងដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីម សេ១២៥ ប្រលះជាមួយម៉ាកវីស្ដុន កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ៣១៤C ក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង។

IMG-20160201-WA0002

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ក្រហម ពាក់ស្លាកលេខស្វាយរៀង1B-9097 បើកបរដោយឈ្មោះគោគ ភឿន អាយុ១៩ឆ្នាំ ភេទប្រុស(មុខរបរកម្មករសំណង់)រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្ រុំបានធ្វើដំណើរពីជើងមកត្បូងខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក វីស្តុន ពណ៍ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះពៅ ថន ភេទប្រុស អាយុ២៦ឆ្នាំ (មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះបូរ សំផល ភេទប្រុស អាយុ៣១ឆ្នាំ(មុខរបរកសិករ)ដោយអ្នកទាំង២មានទីលំនៅភូមិ
តារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ធ្វើដំណើរពីត្បូងមកជើងបញ្រ្ចាស់ទិសគ្នាមិនដឹងយ៉ាងម៉េចរេចង្កូតមកបុកយ់ាងពេញទំហឹងបណ្ដាលអោយដួលរណូករណែកពេញផ្លូវតែម្ដង។

ក្រោយកើតហេតុប្រជាពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តរាគមន៍ដឹកភាគីទាំងសងខាងមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

រីឯវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងស្វាយរៀង និងធ្វើការស្រាវជ្រាវរកមូលហេតុថាតើភាគីណាជាអ្នកបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

IMG-20160201-WA0001

IMG-20160201-WA0006

IMG-20160201-WA0005

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print