សមត្ថកិច្ចឃាត់ខ្លួនជនជនសង្ស័យ៣នាក់ដកហូតដាវសាំម៉ូរ៉ៃ១ដើម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកសាកសួរខណៈដែលពួកគេជិះម៉ូតូគ្មានស្លាកលេខ និងប្រើប្រាស់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ)។

IMG-20160201-WA0087

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២២ និង១០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១.មានឈ្មោះ តាល់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររៀនផ្នែកអគ្គីសនី ទី២មានឈ្មោះ ខាន់ វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករោងចក្រ អ្នកទាំង២ស្នាក់នៅភូមិតាដេត ឃុំបឹងកំ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣.មានឈ្មោះ ខៀវ សុភន័ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើគឺកម្លាំងសមត្ថកិច្ចបានធ្វើការល្បាតនៅក្នុងមូលដ្ឋានលុះមកដល់ចំណុចខាងលើក៍ឃើញពួកគេជិះម៉ូតូ១គ្រឿងម៉ាកMSX ពណ៍ស គ្មានស្លាកលេខគួរអោយសង្ស័យបានឃាត់អោយឈប់ធ្វើការត្រួតពិនិត្យហើយរកឃើញដាវសាំម៉ូរ៉ៃ១ដើមទើមឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិកការរដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print