គាស់បន្ទប់ជួលលួចយកទូរទស្សន៍និងលែតថបបានហើយរត់មិនរួចជាប់ខ្នោះសមត្ថកិច្ចល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានខណៈដែលពួកគេបានធ្វើសកម្មភាពគាស់សោរបន្ទប់ជួលលួចយកទូរទស្សន៍និងលែតថបបានហើយតែរត់មិនរួច កាលពីវេលាម៉ោង៣ និង១០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ប៉ូច សីហៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិស្ងួនពេជ្រ ឃុំកន្តោក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះទិត្យ យិនសុភ័ក្រ អាយុ៣២ឆ្នាំ មុខរបរបើកឡានរោងចក្រ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកដើមបណ្តឹងមានឈ្មោះ តាក់ សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំមុខរបរអាជីវករ ស្នាក់នៅក្រុម៤ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលឃាត់ខ្លួនកម្លាំងល្បាតបានធ្វើការនៅចំណុចខាងលើហើយក៍ឃើញជនសង្ស័យបានអោបទូរទស្សន៍ ម៉ាកLED ១គ្រឿង និងកុំព្យួទ័រ(លែតថប)១គ្រឿងដើរចេញប្រុងឡើងជិះម៉ូតូឌុបគួរអោយសង្ស័យក៍ឃាត់សួរនាំពេលនោះជនសង្ស័យភ័យបានឆ្លើយសារភាពថាពួកគេបានធ្វើសកម្មភាពឆ្កិះសោរបន្ទប់ជួលលួចគេមកពេលនោះទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បក៏សាងសំណុរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងសមត្ថកិច្ចប្រគល់អោយទៅជនរងគ្រោះវិញ៕

IMG-20160201-WA0088

IMG-20160201-WA0089

IMG-20160201-WA0084

IMG-20160201-WA0090

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print