ចេញពីផឹកស៊ីដឹកស្រីស្នេហ៍មកឈប់ចាំគ្នាត្រូវក្រុមចោរវាយប្លន់យកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រី៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១១០ ចេញពីហាងផឹកស៊ីយីហោ១០៣ ក្បែរផ្សារសំណង់១២ ហើយបានឈប់ចាំមិត្តភក្តិផ្សេងទៀតស្រាប់តែមានក្រុមជនសង្ស័យមានគ្នា៦ទៅ៧នាក់ជិះម៉ូតូ៣គ្រឿងមកធ្វើសកម្មភាពគម្រាមដោយយកមួកការពារសុវត្ថិភាពដេញវាយជនរងគ្រោះដោយមានការភ័យដោយរត់ចោលម៉ូតូហើយជនសង្ស័យយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

FullSizeRender (11)

ករណីប្លន់ដោយប្រើអំពើហិង្សាកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណោយផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនរងគ្រោះឈ្មោះ ច្រឹង ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះ២៣ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១១០ ប្រើបិច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាក់លេខភ្នំពេញ1BJ-6988 និងរួមដំណើរដោយមិត្តស្រី២នាក់ទៀត។

តាមប្រភពពត៌មានពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺខ្លួនមិត្តភក្តិ៤ទៅ៥នាក់បាននាំគ្នាទៅផឹកស៊ីក្នុងហាងយីហោ១០៣ក្បែរផ្សារសំណង់១២ លុះពេលផឹកចប់ក៏នាំគ្នាជិះត្រឡាប់មកផ្ទះវិញក៏ជិះមកដល់ចំណុចកើតហេតុខាងលើឈប់ម៉ូតូចាំមិត្តភក្តិផ្សេងទៀតស្រាប់តែមួយសន្ទុះក្រោយមកជនសង្ស័យបានលេចមុខចេញមកមានគ្នាទៅ៦ទៅ៧នាក់ជិះម៉ូតូ៣គ្រឿងមកអែបក្បែរជនរងគ្រោះដោយស្រែកកម្រាមថា វាយអាមួយនឹងទៅព្រោះវាយឈ្លើយណាស់ ដោយលឺដូច្នេះជនរងគ្រោះភ័យក៏នាំគ្នារត់ចោលម៉ូតូ ដោយសោរម៉ូតូជ្រុះនៅក្បែរនោះក៏រើសយកជិះគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង៕

FullSizeRender (10)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print