សិស្សានុសិស្សនៃវិទ្យាល័យទួលអំពិលផ្ទុះការតវ៉ារឿងផ្ទេរគ្រូ៣រូបដោយអយុតិ្តធម៌

ចែករំលែក៖

ភ្នំពេញ៖ សិស្សានុសិស្សនៃវិទ្យាល័យទួលអំពិលកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ បាននាំគ្នាចេញពីក្នុងថ្នាក់មកឈរលើកបដានៅវិទ្យាល័យរបស់ពួកគេទាមទាររកយុតិ្តធម៌ដល់លោកគ្រូ៣រូប ដែលនាយកវិទ្យាល័យសហការជាមួយមន្ទីរអប់រំចេញលិខិតផ្ទេរភារកិច្ចដោយអយុតិ្តធម៌ឲ្យទៅបង្រៀននៅវិទ្យាព្រែកកំពឹស។

?

សិស្សានុសិស្សទាំងអស់បានលើកបដាស្រែករកយុតិ្តធម៌គ្រូ៣រូប ដែលត្រូវមន្ទីរអប់រំចេញលិខិតផ្ទេរឲ្យទៅបង្រៀននៅវិទ្យាល័យព្រែកកំពឹសនោះមានឈ្មោះ លោក ភាព សំណាក់ ប្រធានក្រុមបច្ចេកទេសរូបវិទ្យា ២/លោក ស៊ុន ភន គ្រូជីវៈវិជ្ជាថ្នាក់ទី១២ និងទី៣/លោក យ៉ង ចាន់ធឿន នាយករងវិទ្យាល័យទួលអំពិល។

លោក ភាព សំណាក់ បាននិយាយថា គេបានដករូបលោកនិងគ្រូម្នាក់ នាយករងម្នាក់ដោយមិនដឹងមូលហេតុ។ លោកថា កាលពីព្រឹកមិញនេះមានខាងមន្ទីរខាងសាលាខណ្ឌ និងចៅសង្កាត់ចុះមកប្រកាសផ្ទេរភារកិច្ច៣រូបគឺមានរូបលោកផ្ទាល់លោក នាយករង យ៉ង់ ចាន់ធឿន និងលោកគ្រូ ស៊ុន ភន គ្រូវិជ្ជាជីវៈថ្នាក់ទី១២ ផ្ទេរភារកិច្ចឲ្យ ចេញទៅវិទ្យាផ្សេង ហេតុដូច្នេះហើយទើបប្អូនៗសិស្សទាំងមិនព្រមក៏នាំគ្នាចេញមកធ្វើ ការតវ៉ាមិនឲ្យពួកលោកចេញទៅណានោះទេ។ លោកបន្តថា ការផ្ទេរភារកិច្ចពួកលោក ចេញទៅវិទ្យាល័យផ្សេងដូចជាគ្មានកំហុសអ្វីទាល់តែសោះ វាដូចជាអយុតិ្តធម៌ចំពោះ ពួកលោក ហើយម្យ៉ាងវិញទៀតនាយកវិទ្យាល័យទួលអំពិលលោក កែវ តេង នេះបានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាសាលា និងបានបំផ្លាញថវិកាជាតិ។ ករណីនេះរូប ក៏បានប្តឹងចូលរដ្ឋមន្ត្រីក្រសួងអប់រំហើយដែរ។

លោក ភាព សំណាក់ ក៏បានសង្កត់ធ្ងន់ថា លោកនាយកវិទ្យាល័យទួលអំពិលធ្វើអ្វីៗ សម្រេចអ្វីៗ ដោយអត្តនោម័តតាមចិត្តរបស់ខ្លួនហើយបានទាញយកផលប្រយោជន៍ ពីសាលា ពីបុគ្គសិក្សា ជាពិសេសកិបកេងលុយPB យកប្រើប្រាស់គ្មានតម្លាភាព និងគណនេយ្យភាពមិនបានបិទផ្សាយឲ្យបានទូលំទូលាយ។ លោកបន្តទៀតថា លោករដ្ឋ មន្ត្រីក្រសួងអប់រំ បណ្ឌិត ហង់ ជួនណារ៉ុន ក៏បានចារទៅខាងមន្ទីរអប់រំឲ្យដោះស្រាយ តែមិនបានចុះមកដោះស្រាយទេ បែរជាចុះមកប្រកាសផ្ទេររូបលោកទាំង៣នាក់តែម្តង ដោយមានការកើតទុកមិនសុខចិត្តពីសំណាក់ប្អូនៗនេះហើយ ធ្វើឲ្យពួកគេផ្ទុះការតវ៉ា តែម្តង ហើយលោកស្នើសុំឲ្យថ្នាក់លើពិសេសក្រសួងអប់រំដកលោកនាយកសាលានេះ ចេញ ហើយសុំពិចារណាឡើងវិញចំពោះជុំវិញការផ្ទេរភារកិច្ច។

សិស្សឈ្មោះ សុវណ្ណ ជាលីន រៀននៅថ្នាក់ទី១២ក៏បានប្រាប់ឲ្យដឹងដែរថា នាងមិនយល់ព្រមឲ្យមានការដកឬផ្ទេរភារកិច្ចគ្រូរបស់នាងចេញពីសាលានេះទេ ពីព្រោះគ្រូ ទាំងនេះគាត់ជាគ្រូល្អបង្រៀនបានល្អ មានវិជ្ជាជីវៈល្អក្នុងការបង្រៀន។ សុវណ្ណ ជាលីន បន្តថា ពួកនាងសំណូមពរទៅសម្តេចតេជោនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ដល់ក្រសួងអប់រំផង និងដោះស្រាយទទួលបាននាយកយុតិ្តធម៌។ ក្នុងនោះពួកនាងក៏ស្នើសុំឲ្យមាន ការដកនាយកសាលានោះចេញ ព្រោះថានាយកសាលាគាត់បានព្រមានដល់សិស្ស ណាដែលចេញតវ៉ានោះ មិនដាក់ឈ្មោះឲ្យប្រឡងឆ្នាំនេះទេ៕

?

...

?
?

ដោយ៖ ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print