បុរសវៀតណាមផឹកស៊ីស្រវឹងបើករថយន្តបុកទ្វារផ្ទះប្រជាពលរដ្ឋទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ទា្វរដែកលំនៅដា្ឋន ប្រជាពលរដ្ឋមួយកន្លែងត្រូវបានរងការខូចខាតយ៉ាងដំណំ​ដោយសារថយន្តតូយ៉ូតាកូរ៉ូឡាពណ៌ស្លែមួយគ្រឿង ​ពាក់ស្លាកលេខភ្នំពេញ1A1020បើកបរ​ដោ​យ បុរស​ជាជនជាតិវៀតណាមម្នាក់បើកបុកទាំងយប់ ។

ឧប្បត្តិហេតុនេះកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១១និង៣០នា​ទីយប់ ថ្ងៃទី៣១ខែ​ម​ករា២០១៦ លេ​ខ​56Eo ស្ថិតនៅ​​តាមបណ្តោយផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូន​ពេញ។  ​

​តាមប្រភពពី​ម្ចាស់ផ្ទះបានឲ្យដឹងថា ​ខណៈដែល​គាត់ កំពុងតែដេកលង់លក់នៅក្នុងផ្ទះ​ ស្រាប់តែមាន​​បុរស​​ជា​ជន​ជាតិ​វៀ​ត​ណាមមិនស្គាល់ឈ្មោះ​មា្នក់ បានបើកបររថយន្តម៉ាក​តូយ៉ូតា​កូរ៉ូឡាពណ៌ស្លែមួយគ្រឿង​ពាក់ស្លាកលេខភ្នំពេញ1A1020  ចេញមកពីផឹក​ស៊ីនៅក្នុងហាងក្បែរនោះ​​ហើយបានប​ត់​ត្រឡប់ក្រោយ ​​ច្រឡំ​ជាន់ហ្គាស្មានថា​ចាប់ហ្វ្រាំងបណ្តាលឲ្យរថយន្តជ្រុល​មកបុក​ទ្វារដែករូតផ្ទះរបស់គាត់វៀ្ច​ផុងដល់ក្នុងរងការខូចខាតយ៉ាងដំណំ​​។ ​

ម្ចាស់ផ្ទះបានឲ្យដឹងទៀតថា ក្រោ​យពេលកើតហេតុ គាត់បានទាមទារ​ឲ្យបុរសអ្នកបើកបររថយន្ត​បង្ក​ សំណងសងទ្វារផ្ទះរបស់​គាត់ឡើងវិញ ប៉ុន្តែត្រូវ​តម្តល់ទុកលុ​យចំ​នួន​​១០០០$ ទុកជាថ្នូរបណ្តោះអាសន្នសិនព្រមទាំងមាន​កិ​ច្ច​​សន្យាជាលាយលក្ខណ៍អក្សរ ផង។ ​លុះភ្លឺឡើងចាំ​យក​ទ្វា​​រ​ថ្មីមកដោះដូររួចរាល់ហើយ ទើបគា​ត់​​ប្រគល់ប្រាក់​១០០០ដុល្លារនោះឱ្យអ្នកបើកបរនោះ​វិញដើម្បីបញ្ចប់រឿង ៕

បុកផ្ទះគេពីយប់១១

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print