កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ថ្នាំ​ញៀន​

ចែករំលែក៖

​ខេត្ដសៀមរាប៖​ កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដសៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ក្នុង​ នោះ​មាន​យុវតី​ម្នាក់​ធ្វើ​ការងារ​ជា​អូ​តេស​ នៅ​តាម​ហាង​ផង​ ។​

ប្រតិបត្ដិការ​នេះ​បាន​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្នុងភូមិ​ ជន្លង់​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀម​ រាប​ខេត្ដ​ សៀមរាប​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ទី​១-​ឈ្មោះ​ យ៉ា​ន់​ វី​រៈ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខ​ របរ​បុគ្គលិក​សណ្ឋាគារ​ រស់នៅ​ភូមិ​ជ្រៃ​ ឃុំ​ក​ណ្ដែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្ដ​ សៀមរាប​,​ ទី​២-​ឈ្មោះ​ សុខា​ មធុ​រា​ មង្គល​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ និស្សិត​ឆ្នាំ​ទី​៤​ រស់នៅ​ក្នុងភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្ដ​ សៀមរាប​ និង​ទី​៣-​ឈ្មោះ​ ផល​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជា​អូ​តេស​ រស់នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​ រាប​ ខេត្ដសៀមរាប​ ត្រូវ​បាន​ឃាត់ខ្លួន​ និង​ដកហូត​វត្ថុ​តាង​សារធាតុ​ញៀន​ម្សៅ​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​ មាន​ទម្ងន់​ សរុប​០,៥០​ក្រាម​និង​ទូរស័ព្ទ​ដៃ​៥​គ្រឿង​។​

​លោក​អនុសេនីយ៍ឯក​ ធា​វ​ ច័ន្ទ​តារា​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​បញ្ជូន​ជន​ សង្ស័យ​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង​ខាង​ លើ​ទៅ​សាលាដំបូង​ខេត្ដ​ដើម្បី​ចាត់​វិធាន​ ការ​តាម​ច្បាប់​ ៕​

l5

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print