ហ្វីលីពីនមានករណីឆ្លងកូវីដ​១៩ ខ្ពស់បំផុតមិនធ្លាប់មានគឺជាង​៤ពាន់នាក់ក្នុងមួយថ្ងៃ

ចែករំលែក៖

កាលពីថ្ងៃទី​៣១ខែកក្កដា ហ្វីលីពីនមានករណីឆ្លងកូវីដ​១៩ ដល់ទៅ​៤ពាន់នាក់ ក្នុងរយៈពេល​២៤ម៉ោង។ នេះជាចំនួនអ្នកឆ្លងច្រើនបំផុត ជាប់គ្នា២ថ្ងៃកន្លងក នៅក្នុងប្រទេស​តំបន់អាស៊ានមួយនេះ​។ ក្រៅពីនេះ​ក៏មានអ្នកស្លាប់ ដល់ទៅ​៤០នាក់​ក្នុងរយៈពេល​១ថ្ងៃ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះ​កើនដល់​ជាង​២ពាន់នាក់ហើយ។
ហ្វីលីពីន មានអ្នកឆ្លងសរុប ដល់ទៅ93.354នាក់ ឈរលំដាប់លេខពីរនៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ។ ចំពោះស្ថានភាពនៃការឆ្លងរាលដាល​យ៉ាងច្រើនបែបនេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាស ពន្យាពេលអាសន្នទប់ស្កាត់ឆ្លងកូវីដ​នៅទីក្រុងម៉ានីលដល់ពាក់កណ្តាលខែសីហា ឆ្នាំ​២០២០។
មេដឹកនាំហ្វីលីពីន​ក៏បានសន្យាផងដែរថា នឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់ពលរដ្ឋនៅចុងឆ្នាំនេះ​ ហើយពលរដ្ឋក្រីក្រទទួលបានអាទិភាព​មុនគេ​សម្រាប់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​។ ក្រោយមកដល់ក្រុមអ្នកមាន កម្លាំងសន្តិសុខ ប៉ូលិស ទាហាន​។
ចាប់តាំងពីខែមិថុនា មកដល់ពេលនេះ ទីក្រុងម៉ានីល និងខេត្តនៅភាគខាងត្បូង ភាគកណ្តាលប្រទេសហ្វីលីពីន បានអនុម័តច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​១៩ យ៉ាងតឹងតែងបំផុត ។ មនុស្សចាស់និងកុមារ មិនអនុញ្ញាតឲ្យធ្វើដំណើរចេញក្រៅផ្ទះបើមិនមានការចាំបាច់៕ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print