អាមេរិក៖ លោកGary Knopp គឺជាគ្រូបង្វឹក បើកយន្តហោះ បានជាប់ឆ្នោតជាតំណាងរាស្ត្រ រដ្ឋអាឡាស្កា អាមេរិកនៅឆ្នាំ២០១៦ ។ មុនពេលជាប់ឆ្នោតលោកក៏ជាគណៈកម្មការទីក្រុងKenai ក្នុងរដ្ឋអាឡាសស្កា។
តាមសារព័ត៌មាន AND បានផ្សាយថា ៖យន្តហោះ ធុនតូចពីរគ្រឿងបានបុកគ្នានៅលើអាកាសជិតអាកាសយានដ្ឋានSoldotnaស្ថិតនៅទីក្រុង Kenai រដ្ឋអាឡាស្កា។ នាយកដ្ឋានអាកាសចរណ៍អាមេរិក (FAA) បានឲ្យដឹងថា ៖ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី៣១ខែកក្កដា(ពេលវេលាអាមេរិក)។
តាមការលើកឡើងរបស់ (FAA) យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ Havilland DHC-2 Beaver និងមួយគ្រឿងទៀតមិនទាន់ដឹងជាប្រភេទណាឡើយ។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស រដ្ឋអាឡាស្ការ បានបញ្ជាក់ថា ៖ សរុប មានមនុស្ស ៧នាក់ស្លាប់ ដោយគ្រោះថ្នាក់យន្តហោះបុកគ្នា ក្នុងនោះមានតំណាងរាស្ត្រ រដ្ឋអាឡាស្កា លោកGary Knopp ។
ចំណែកភរិយារបស់លោកGary Knopp បានឲ្យដឹងថា ស្វាមីរបស់លោកស្រីបានបើកយន្តហោះផ្ទាល់ខ្លួន នៅថ្ងៃទី៣១ខែកក្កដា។ លោកGary Knopp គឺជាគ្រូបង្រៀនបើកយន្តហោះ ហើយលោកបានជាប់ឆ្នោត ជាតំណាងរាស្ត្រអាមេរិកក្នុងរដ្ឋអាឡាស្កានៅឆ្នាំ២០១៦។ លោក Gary Knopp ជាសមាជិកគណបក្ស សាធារណរដ្ឋ ៕
ដោយ៖ ធី រីណា