ភ្នំពេញ៖ នារីមានផ្ទៃពោះ៣ខែម្នាក់ បានធ្វើអត្តឃាតដោយចងក គ្រាន់តែឈ្លោះជាមួយប្ដីបន្តិចបន្តួច ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅ៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលជាន់ទី២ ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ នារីដែលធ្វើអត្តឃាតមានឈ្មោះ ស្រី ល័ក្ខ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ មានស្រុកកំណើតនៅខេត្តព្រៃវែង។
ប្រភពព័ត៌មានពីប្អូនស្រីម្នាក់ បានបានឲ្យដឹងថា ៖ មុនពេលកើតហេតុ នារីរងនារីរងគ្រោះបានឡាយវីដេអូរស្រែក ក្រោយពីឈ្លោះគ្នាជាមួយប្ដី ហើយក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ពេលនោះរូបគាត់ក៏ស្ទុះទៅមើលឃើញស្ត្រីរងគ្រោះចងកជាមួយខ្សែអង្រឹងទៅភ្ជាប់នឹងឥដ្ឋខ្យល់លើបង្អួចត្រដរខ្យល់ទៅហើយ ។ រូបគាត់ក៏រត់មកប្រាប់គេឯងឲ្យមកជួយ តែជាអកុសល្យនារីរងគ្រោះ បានស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានបន្តទៀតថា នារីរូបនេះ មុននឹង សម្លាប់ខ្លួន បានឮសំឡេងឈ្លោះគ្នាជាមួយប្តី តែមិនដឹងឈ្លោះគ្នារឿងអីនោះទេ ក្រោយមកប្តីនោះបានចេញទៅបាត់ ធ្វើឲ្យស្ត្រីរងគ្រោះ បានដាច់ចិត្តបញ្ចប់ជីវិតដោយចងក សម្លាប់ខ្លួន។
បន្ទាប់កើតហេតុ សមត្ថកិច្ចកោសល្យវិច័យ បានចុះមកពិនិត្យមើល លើសាកសពបានសន្និដ្ឋានថា នារីរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
សមត្ថកិច្ចធ្វើកំណត់ហេតុឲ្យរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ