សមត្ថកិច្ចឃាត់ខ្លួន មេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន២នាក់ និងរឹបអូសគ្រឿងញៀន២០០គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះវិហារ៖ មេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន២នាក់ ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បង្ហាញមុខនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ក្រោយបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណីនៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងនគរបាលរឹបអូសបានគ្រឿងញៀន២០០គីឡូក្រាម

មន្រ្តីជំនាញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញា នៃអយ្យកាអមសាលាតំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

មន្រ្តីដដែរបន្តថា ដោយក្រោមការចង្អុលបង្ហាញ និងបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងដឹកនាំកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន

បច្ចុប្បន្នកម្លាំងនគរបាលក្រសួងមហាផ្ទៃ កំពុងឃាត់ខ្លួនជនសង្ស័យ២នាក់នេះ រួមនឹងសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំទម្ងន់២០០គីឡូក្រាម និងម៉ូតូរ៉ឺម៉ក់មួយគ្រឿងផងដែរ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print