ក្រុមគ្រូពេទ្យ​ហ្វីុលីពីនជាង​១លាននាក់នាំគ្នាអំពាវនាវឲ្យបិទទ្វារប្រទេសជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

ក្រុមគ្រូពេទ្យ​ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាហ្វីុលីពីន​ប្រមាណ១លាននាក់​បាន​ស្នើដល់ប្រធានាធិបតី Rodrigo Duterte ឲ្យបិទទ្វារប្រទេសជាថ្មី។ ក្រុមគ្រូពេទ្យ​បានប្រកាសថា មិនអាចយកឈ្នះក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩បានឡើយ ប្រសិនបើមិនមានការទប់ស្កាត់ឱ្យបានខ្លាំងក្លានោះ។
នេះជាការអំពាវនាវទ្រង់ទ្រាយធំបំផុត​មិនធ្លាប់មានរបស់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ក្នុងការទប់ស្កាត់កូវីដ-១៩។ មានគ្រូពេទ្យ​៨០ក្រុម​​ តំណាងឲ្យ គ្រូពេទ្យ​៨០ម៉ឺននាក់ និងក្រុមគិលានុបដ្ឋាកគិលានុបដ្ឋាយិកា បុគ្គលិកពេទ្យជាង​១លាននាក់​បានព្រមានពីការដួលរលំនៃប្រព័ន្ធសុខាភិបាលហ្វីុលីពីន​ ប្រសិនបើមិនមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពបំផុតនោះទេ។
ក្នុងរយៈពេល​២ថ្ងៃកន្លងមក ហ្វីុលីពីន​មានករណីឆ្លងកូវីដ​-១៩​ខ្ពស់បំផុត​មិនធ្លាប់មាន គឺមានអ្នកឆ្លងដល់ទៅជាង ៤ពាន់នាក់ក្នុងរយៈពេល​២៤ម៉ោង។ ក្រុមក្រូពេទ្យដែលដឹកនាំដោយគ្រូពេទ្យមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រហ្វីុលីពីន​បានសរសេរលិខិត​ផ្ញើទៅកាន់ប្រធានាធិបតី ដោយមានខ្លឹមសារថា​« បុគ្គលិកពេទ្យ​របស់យើង មិនមានកម្លាំងគ្រប់គ្រាន់ ដោយសារតែចំនួ​នអ្នកជំងឺកើនឡើងខ្ពស់​។ យើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលបរាជ័យក្នុងសង្គ្រាមប្រឆាំង​កូវីដ​១៩»។
ជាមួយគ្នានេះដែរអ្នកនាំពាក្យ វិមានប្រធានាធិបតី ហ្វីុលីពីន លោក Harry Roque បានប្រកាសថា រដ្ឋាភិបាលបានយល់យ៉ាងច្បាស់ពី​សុខភាពសាធារណៈ និងសេដ្ឋកិច្ច​ជាតិ​។ កាលពីខែមីនាកន្លងមក ប្រធានាធិបតីហ្វីុលីពីន​ បានចេញបញ្ជាឲ្យបិទប្រទេស​យ៉ាងតឹងតែង​បំផុតដើម្បីទប់ស្កាត់ការឆ្លងកូវីដ​១៩៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print