ខេត្ដព្រះសីហនុ៖ ប្រជាពលរដ្ឋបាន រិះគន់អាជ្ញាធរស្ថាប័នពាក់ព័ន្ធដែល បណ្ដោយឱ្យមានសកម្មភាពអនាធិប តេយ្យនៃការចតយានយន្ដគ្រប់ប្រភេទ ពិសេសរថយន្ដក្រុងនិងរថយន្ដដឹកទំនិញធំៗ តាមផ្លូវសាធារណៈបង្កឱ្យកកស្ទះ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនាកណ្ដាលក្រុងព្រះសីហនុ ។
មន្ដ្រីរាជការនិងភ្ញៀវទេសចរជាតិ- អន្ដរជាតិ ដែលចូលមកដល់ទឹកដីទេស ចរណ៍ខេត្ដព្រះសីហនុម្នាក់ៗហាក់បាន បង្ហាញអារម្មណ៍មិនសប្បាយចិត្ដនៅ ពេលពួកគាត់សង្កេតឃើញសកម្មភាពគ្មានសណ្ដាប់ធ្នាប់នៃការចតយានយន្ដ ដឹកអ្នកដំណើរ ពិសេសរថយន្ដសណ្ដោង ដឹកទំនិញធំៗ ដែលចតអនាធិបតេយ្យ នៅលើដងផ្លូវសាធារណៈ ហើយគ្មាន សមត្ថកិច្ចហាមឃាត់ ។ ចំណែកប្រជា ពលរដ្ឋនិងមន្ដ្រីរាជការភាគច្រើនរស់ នៅសង្កាត់១ ក្រុងព្រះសីហនុ ក៏បានរិះគន់ សកម្មភាពចតយានយន្ដដឹកទំនិញ និង រថយន្ដដឹកអ្នកដំណើរគ្មានសណ្ដាប់ធ្នាប់ នាំឱ្យកកស្ទះនិងបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្ដបន្ទាប់នេះដែរ ។
គ្រូបង្រៀនមិនបង្ហាញឈ្មោះម្នាក់ បានលើកឡើងថា គាត់ហាក់ទាស់ភ្នែក នឹងអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋានដល់ ថ្នាក់ខេត្ដព្រះសីហនុដែលបណ្ដោយឱ្យ រថយន្ដដឹកទំនិញចេញឬចូលក្នុងក្រុងនៅពេលថ្ងៃអាចធ្វើសកម្មភាពល្មើសច្បាប់ នៅលើផ្លូវសាធារណៈបង្កឱ្យមានការ កកស្ទះជារៀងរាល់ថ្ងៃ ។ គ្រូបង្រៀនរូប នេះបានស្នើលោកអភិបាលក្រុង និង អភិបាលខេត្ដព្រះសីហនុពិសេសស្ថាប័ននគរបាលចរាចរត្រូវលុបបំបាត់សកម្ម ភាពចតយានយន្ដគ្មានសណ្ដាប់ធ្នាប់ឱ្យ បានត្រឹមត្រូវឡើងវិញ ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថាអាជ្ញាធរមិនទុកឱ្យមាន ភាពអនាធិបតេយ្យនៃការចតយានយន្ដ លើផ្លូវសាធារណៈដែលនាំឱ្យបាត់បង់ សណ្ដាប់ធ្នាប់សង្គមឬប៉ះពាល់ដល់វិស័យទេសចរណ៍នៅមូលដ្ឋាននេះទេ ។ លោក បានស្នើឱ្យម្ចាស់យានយន្ដគ្រប់ប្រភេទទាំង រថយន្ដដឹកអ្នកដំណើរ និងរថយន្ដដឹក ទំនិញត្រូវចូលរួមអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទាំងអស់គ្នា ដើម្បីរួម ចំណែកលើកមុខមាត់ខេត្ដព្រះសីហនុឱ្យ បានប្រសើរឡើងវិញ ។ បើពុំទេអាជ្ញាធរ នឹងផាកពិន័យធ្ងន់ធ្ងរទៅលើម្ចាស់រថយន្ដដឹកអ្នកដំណើរ ពិសេសរថយន្ដដឹកទំនិញ ដែលចតដាក់ឬផ្ទេរទំនិញលើផ្លូវ សាធារណៈនៅពេលថ្ងៃ ហើយចតគ្មាន សណ្ដាប់ធ្នាប់បង្កឱ្យកកស្ទះចរាចរណ៍ ។
លោក អ៊ី សុខឡេង បន្ថែមថា កន្លង មកនេះអាជ្ញាធរធ្លាប់ចុះអនុវត្ដវិធាន ការក្ដៅដោយឃាត់រថយន្ដតាក់ស៊ី និង រថយន្ដដឹកដីយកទៅអប់រំនិងផាកពិន័យបានមួយចំនួនដើម្បីកែលំអផ្លូវសាធារណៈឱ្យមានរបៀបរៀបរយ និងមានផ្លូវថ្មើរ ជើងសម្រាប់អ្នកដំណើរជាដើម ។ លោក ទទួលស្គាល់ថា រាល់ថ្ងៃនេះនៅមានម្ចាស់ ការដ្ឋានរថយន្ដដឹកដី ឬ ទំនិញខ្លះធ្វើ សកម្មភាពល្មើសច្បាប់ និងមិនសហ ការការពារបរិស្ថានឬបញ្ចៀសការកកស្ទះជាមួយអាជ្ញាធរទេ ប៉ុន្ដែសកម្មភាព ល្មើសនេះនឹងលុបបំបាត់ក្នុងពេលដ៏ឆាប់ខាងមុខ ៕
ដោយ៖ សហការី