ចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន MILDSEVEN ពីបទប្រទូស្ដកេរ្ដិ៍ខ្មាស់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ដែលគេដឹងថាជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនបារីMILDSEVEN ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទប្រទូស្ដកេរ្ដិ៍ខ្មាស់ បន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពលបចូលទៅស្ទាបអង្អែលនិងលិតប្រដាប់ភេទរបស់ស្ត្រីម្នាក់កំពុងដេកនៅក្នុងផ្ទះគ្រាដែលប្ដីមិននៅ ។

20160131202508

ករណីប្រទូស្ដកេរ្ដិ៍ខ្មាស់នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់/ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ច័ន្ទ បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនMILDSEVEN មានទីលំនៅភូមិថ្មី សង្កាត់/ក្រុងតាខ្មៅ ។ ចំណែកស្ដ្រីរងគ្រោះឈ្មោះ ហ.ស.រ អាយុ៣៩ឆ្នាំ មានប្ដីនិងកូនប្រុសស្រី២នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ រូបនាងបានដេកនៅក្នុងផ្ទះជាមួយប្ដី លុះដល់វេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំដដែលប្ដីរបស់នាងបានក្រោកពីដំណេកចេញទៅបង់សំណាញ់នៅឯបឹង ហើយនាងក៏បានបន្ដដំណេកដោយមិនបានដាក់គន្លឹៈទ្វារផ្ទះនោះទេ ។ ពេលកំពុងដេកស្រាប់តែជនសង្ស័យចូលលាត់សារ៉ុងអង្អែលនិងលិតប្រដាប់ភេទរបស់នាង គ្រានោះនាងគិតថាជាប្ដីរបស់ខ្លួនក៏មិនបានមាត់អ្វីឡើយ ក្រោយមកទើបនាងដឹងថាមិនមែនជាប្ដីក៏ស្រែកឆោឡោឡើងធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនចេញមកក្រៅបរិវេណផ្ទះ ខណៈនោះប្រជាពលរដ្ឋជិតខាងបាននាំគ្នាឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនបានសារភាពដូចការចោទប្រកាន់ របស់ស្ត្រីរងគ្រោះនោះទេ ដោយបានអះអាងថាខ្លួនបានត្រឹមតែផ្លោះរបងចូលទៅក្នុងបរិវេណផ្ទះ ដើម្បីទារលុយដែលប្ដីស្ត្រីខាងលើនេះបានខ្ចីពីខ្លួនចំនួន១០០ដុល្លារសហរដ្ឋអាមេរិក តែពេលចូលទៅដល់ក្នុងបរិវេណផ្ទះមិនឃើញមានមនុស្សឆ្លើយតបខ្លួនក៏បានផ្លោះរបងចេញមកវិញ ខណៈនោះស្រាប់តែស្ត្រីខាងលើនេះស្រែកឆោឡោឡើងធ្វើឲ្យប្រជាពលរដ្ឋជិតនោះនាំគ្នាចាប់ខ្លួនរូបគេតែម្ដង ៕

20160201000559

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print