អាជ្ញាធរវៀតណាម បន្តរកឃើញករណីឆ្លងថ្មីចំនួន ៣០​ករណីថែមទៀត និង​ម្នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ៖ ករណីឆ្លង COVID-19 នៅប្រទេសវៀតណាម នៅតែបន្តកើនឡើង ហើយករណីឆ្លងភាគច្រើន គឺមានពាក់ព័ន្ធនឹងករណីឆ្លងក្នុងទីក្រុងដាណា ខណៈករណីតិចតួចប៉ុណ្ណោះ គឺជាករណីឆ្លងមកពីបរទេស ជាក់ស្តែងនៅល្ងាចថ្ងៃទី ខែសីហាម្សិលមិញនេះក្រសួងសុខាភិបាលវៀតណា បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ៣០ករណី និងស្លាប់ នាក់ ដោយឡែកនៅព្រឹកថ្ងៃទីខែសីហា វៀតណាមមានករណីឆ្លងថ្មីត្រឹមតែ ករណីប៉ុណ្ណោះ ក្នុងចំណោមករណីទាំង៣០នេះ មានករណីឆ្លងមកពីបរទេសតែមួយករណីប៉ុណ្ណោះ ក្រៅពីនោះគឺជាករណីឆ្លង មានពាក់ព័ន្ធនឹងការឆ្លងក្រុងដាណា

ពាក់ព័ន្ធនឹងករណីឆ្លងនេះ អាជ្ញាធរក្រុងដាណាបានចេញសេចក្តីថ្លែងការណ៍មួយថា៖ អាជ្ញាធរ ពិបាករកប្រភពដើមនៃការផ្ទុះ COVID-19ណាស់ ព្រោះមានប្រភពឆ្លង និងករណីឆ្លងជាច្រើននៅក្នុងទីក្រុង សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា អាជ្ញាធរបានចាត់វិធានការមិនធ្លាប់មានជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស ក្នុងនោះមានដូចជា ការកេណ្ឌសិស្សយោធាជាច្រើននាក់ ដើម្បីស្វែងរកប្រភព​COVID-19 និងប្រមូលសំណាក ដើម្បីធ្វើតេស្តជាដើម

ដោយឡែកនៅព្រឹកថ្ងៃទី ខែសីហា វៀតណាម បានរាយការណ៍ថា មានករណីឆ្លងតែ ករណីប៉ុណ្ណោះ គឺជាស្ត្រីវ័យ៦០ឆ្នាំ ដែលករណីនេះមានពាក់ព័ន្ធនឹងមន្ទីរពេទ្យក្រុងដាណាដដែល តួលេខសរុប វៀតណាមមានករណី COVID-19 សរុបចំនួន ៦២១ករណី និងអ្នកស្លាប់ចំនួន នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៧៣នាក់

គួរបញ្ជាក់ថា អ្នកស្លាប់នៅវៀតណាម ក៏កើនឡើងម្នាក់ដែលធ្វើឲ្យចំនួនសរុបមាននាក់ អ្នកស្លាប់ចុងក្រោយ គឺជាស្ត្រី ៥៣ឆ្នាំ ដែលមានជំងឺបេះដូង ទឹកនោមផ្អែម និងឈឺសន្លាក់ក្នុងខ្លួនស្រាប់ផង

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម ប្រជាជនរហូតដល់ ៨០ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តនៅទីក្រុងដាណា ចាប់តាំងពីថ្ងៃទី ខែកក្កដា កន្លងមក ហើយក្នុងនោះមនុស្សប្រមាណ ៤១០០០នាក់ បានទៅមន្ទីរពេទ្យក្រុងដាណាទាំង ដែលជាកន្លែងមានករណីឆ្លង​COVID-19 ដំបូង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print