ក្រសួងយុត្តិធម៌ ព្រមានថា អ្នកទៅទាមទារឲ្យដោះលែងលោក រ៉ុង ឈុន «ក៏អាចប្រឈមនឹងការចោទប្រកាន់ដែរ»ព្រហ្មទណ្ឌ តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការប្រមូលផ្តុំពីប្រជាពលរដ្ឋលើកបដា ទាមទារឱ្យតុលាការដោះលែង លោក រ៉ុង ឈុន ក្រសួងយុត្តិធម៌ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានហៅការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទាមឲ្យដោះលែងលោក រ៉ុង ឈុន ថាមិនមែនជាទង្វើត្រឹមត្រូមតាមច្បាប់ឡើយ ប៉ុន្តែ ជាការដាក់សម្ពាធលើស្ថាប័នតុលាការ «ដែលអាចប្រឈមមុខនឹងការចោទកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌ»។

សូមជម្រាបជូនថា៖ ការព្រមានរបស់ក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយថា ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួន ពីការចោទប្រកាន់អំពីបទល្មើសណាមួយរបស់អង្គការអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់។

ក្នុងសេចក្តីប្រកាសអ្នកនាំពាក្យ បន្តថា ក្នុងន័យនេះ លោក រ៉ុង ឈុន មានសិទ្ធិពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងការស្វែងរកនិងការពឹងពាក់មេធាវីពូកែៗ ដើម្បីការពារសុចរិតភាពនិងភាពត្រឹមត្រូវរបស់ខ្លួន តាមផ្លូវច្បាប់។

អ្នកនាំពាក្យ បានហៅ សកម្មភាពរបស់ក្រុមអ្នកទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថាខុសច្បាប់ ហើយអំពាវនាវឲ្យពួកគេ បញ្ឈប់ជាបន្ទាន់ មុននឹងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ។
សូមបញ្ជាក់ថា៖ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print