រថយន្ត​ស៊េរី​ទំនើប​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រ​ និង​រថយន្ត​តាក់ស៊ី​ម៉ែត្រ​បុក​គ្នា​ត្រង់​ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​សេរី​ទំនើប​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រ​ និង​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ បើកបរ​ខ្វះ​ការ​អធ្យាស្រ័យ​ ក៏​បាន​បុក​គ្នា​ត្រង់​ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​។​

IMG_5939

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​៣១០​ កែង​ផ្លូវ​៦៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ ពណ៌​លៀង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AG.3824​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០​ ទិស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​ល្មម​ ខណៈ​មក​ដល់​ចំណុច​ផ្លូវកែង​លេខ​៦៣​ ក៏​បាន​បទ​ឆ្វេង​ដោយ​មិន​បាន​បន្ថយល្បឿន​ ភ្លាម​នោះ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AH.1177​ បើកបរ​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​ល្មម​ ហើយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​មក​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ ចំ​ពី​ច​ហៀ​ង​ផ្នែក​ខាងឆ្វេង​ខូចខាត​តែ​ម្ដង​ ហើយ​រថយន្ត​រ៉េ​ង​រ៉ូ​វ័​រ​ ក៏​បាន​ខូចខាត​ខាង​មុខ​ផ្នែក​ខាងឆ្វេង​ផង​ដែរ​ ។​

​ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​ជជែក​គ្នា​យកឈ្នះ​យក​ចាញ់​ និង​យក​ត្រូវ​តែ​រៀងៗ​ខ្លួន​ ក្រោយមក​ទើប​ខាង​ភាគី​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក៏​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​វាស់វែង​ និង​ចាត់ការ​តាម​នីតិវិធី​ ៕​

IMG_5935

IMG_5925

IMG_5928

...

ដោយ៖ ជី​ម​ ភា​រ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print