អ្នក​លក់ដូរ​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​ទៅ​ស្រុកស្រែ​អំបិល​ម្នាក់​ស្លាប់​ដោយសារ​រថយន្ត​បុក​រះ​ចូល​តូប

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ រថយន្ត​នី​សាន់​ចង្កូត​ស្តាំ​មួយ​គ្រឿង​ សង្ស័យ​អ្នកបើកបរ​ងោក​បាន​រេ​ចង្កូត​ទៅ​បុក​តូប​អ្នក​លក់ដូរ​យ៉ាង​ពេញទំហឹង​ហើយ​រុល​ទៅ​បុក​ដើមឈើ​មួយ​ដើម​ទៀត​ទើប​ឈប់​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​

FB_IMG_1454336999567

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៤១-១៤២​ ក្នុងភូមិ​អូរ​ជ្រៅ​ ឃុំ​បឹង​ព្រាវ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ ។​ រថយន្ត​បង្ក​ ម៉ាក​នី​សាន់​ចង្កូត​ស្តាំ​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 2A-2784​ ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ។​ លុះដល់​ចំណុច​កើតហេតុ​ អ្នកបើកបរ​រថយន្ត​ខាងលើ​ងោក​(​ង​ងុ​ដេក​)​រេ​ចង្កូត​ទៅ​បុក​តូប​ អ្នក​លក់ដូរ​ស្តាំ​ដៃ​ផ្លូវ​ពេញទំហឹង​ ។​

​ក្រោយ​កើតហេតុ​ភ្លាម​ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ ចំណែក​ព្រូ​រថយន្ត​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​បាន​ ។​ ព្រូ​រថយន្ត​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​ នៅ​ ចិន្តា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ទីលំនៅ​ភូមិ​/​ឃុំ​ អ្នក​លឿង​ ស្រុក​ ពាមរ​ ខេត្តព្រៃវែង​។​

​សព​ជន​រង​គ្រោះ​មានឈ្មោះ​ ងី​ន​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​២៥​ មាន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ់​កើតហេតុ​ខាងលើ​ ។​ ក្រោយ​ពេល​កើតហេតុ​ កំលាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សនិ្ត​សុខ​លេខ​៤០២​ និង​ប៉ូ​លី​ស​ស្រុកស្រែ​អំបិល​នៅ​ការពារ​ក​នែ្ល​ង​កើតហេតុ​។​

​ចំណែក​រថយន្ត​រង់ចាំ​រថយន្ត​ស្ទួ​ច​ យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ ៕​

FB_IMG_1454337003910

FB_IMG_1454336987265

FB_IMG_1454336991454

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print