ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា ការភ្លេច ឬធ្វើភ្លេចអតីតកាលមិនមែនជាវិធីនៃជនដែលមានជោគជ័យនោះឡើយ ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖
«កន្លងមកនេះខ្ញុំបានដើរពិនិត្យនូវទីតាំងដែលបាន និងកំពុងអភិវឌ្ឍន៍។ ឃើញការលូតលាស់ ខ្ញុំក៏នៅចងចាំគ្រាដែលលំបាកដែលយើងមិនគួរភ្លេច។ តើយើងចេញពីទីណាទើបមានថ្ងៃនេះ?។ ខ្ញុំសល់រូបថតមួយចំនួនដែលក្មួយៗ ចៅៗ មួយចំនួនមិនដែលបានឃើញនូវសកម្មភាពកសាងប្រទេសក្នុងដំណាក់កាលមានសន្តិភាពផង មានសង្គ្រាមផង
ដែលដៃម្ខាងត្រូវការរពារការវឹលត្រឡប់របស់ពួក ប៉ុល ពតផងនិងដៃម្ខាងទៀតកសាងប្រទេសផង។
រូបថតទាំងនេះអាចជាជំនួយស្មារតីសំរាប់ការចងចាំ ការយល់ដឹងពីអតីតកាល ដើម្បីឆ្លុះបញ្ចាំងបច្ចុប្បន្នកាល។
ការភ្លេច ឬធ្វើភ្លេចអតីតកាលមិនមែនជាវិធីនៃជនដែលមានជោគជ័យនោះឡើយ ព្រោះសូម្បីតែសច្ចធម៌ប្រវត្តិសាស្រ្តក៏មិនទទួលស្គាល់ផងនោះ» ៕
– See more at: http://beta.nokorwatnews.com/?p=76150#sthash.ebTtfz21.dpuf