គិតខ្លីណាស់ទាស់សម្តីជាមួយប្តី ចងកបញ្ចប់ជីវិត ចោលកូនអាយុ១ខួប

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់គិតខ្លីណាស់បានបញ្ចប់ជីវិតដោយវិធីធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ចោលកូនអាយុ១ខួបព្រោះតែទាស់សម្តីជាមួយប្តីតិចតួចសោះ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ថ្ងៃ អាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ ២៦៨ ក្រុមទី ០២ ភូមិគីឡូ១៣ ឃុំសន្តិភាពស្រុកសំពៅលូនខេត្ត បាត់ដំបង។

មន្ត្រីនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា សពស្រ្តីរងគ្រោះឈ្មោះសៀប  ស្រីនុត អាយុ ២៣ ឆ្នាំមានទីលំនៅចំណុចកើតហេតុខាងលើ មុខរបរលក់ដូរ ។

តាមការបំភ្លឺពីប្តីសពឈ្មោះ អ៊ីម ចាន់អៀ អាយុ២១ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០ ខ្លួននិងប្រពន្ធបាន ឈ្លោះប្រកែកពាក្យសម្ដីគ្នា។ ក្រោយពីឈ្លោះប្រកែករួច ខ្លួនក៏បាននាំកូនប្រុសអាយុ១ ឆ្នាំ ទៅដេកនៅផ្ទះម្ដាយបង្កើតនៅចំណុចផ្សារតាឡនភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ចំណែកប្រពន្ធ(សព )ក៏បានដើរចេញទៅផឹកស្រាបាត់ទៅ។ លុះដល់វេលាម៉ោងប្រហែល៧យប់ថ្ងៃខែឆ្នាំដដែល ខ្លួនក៏បានឃើញប្រពន្ធរបស់ខ្លួនទៅ តាមយកកូនប្រុសយកមកដេកជាមួយនៅពេលនោះដោយឃើញប្រពន្ធរបស់ខ្លួនស្រវឹងស្រាខ្លាំងពេកខ្លួន ក៏ប្រកែកមិនឱ្យកូននោះមកប្រពន្ធទេ គឺទុកឲ្យនៅដេកនៅនឹងផ្ទះម្ដាយបង្កើតនោះ។ ចំណែកប្រពន្ធក៏វិលត្រឡប់មកផ្ទះវិញ។លុះព្រឹកឡើងម៉ោងប្រហែល៦ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ ២០២០ ខ្លួនបានត្រឡប់មកផ្ទះស្នាក់នៅវិញបានរៀបចំទុកដាក់ឥវ៉ាន់លក់ដូររួច ខ្លួនក៏ដើរទៅបន្ទប់ដែលប្រពន្ធធ្លាប់ដេកគោះទ្វារនឹងស្រែកហៅ តែប្រពន្ធមិនក្រោកបើកទ្វារ ខ្លួនក៏ត្រឡប់មកលក់ដូរអីវ៉ាន់វិញ។ លុះនៅវេលាម៉ោងប្រហែល ១១ថ្ងៃខែឆ្នាំដដែល ត្រូវហូបបាយថ្ងៃត្រង់ ខ្លួនក៏បានដើរទៅគោះទ្វារស្រែកហៅប្រពន្ធម្ដងទៀត តែប្រពន្ធនៅតែមិនបើកទ្វារនឹងមិនឆ្លើយតប ពេលនោះខ្លួនក៏ដើរទៅប្រាប់មីងដែលធ្វើការជាមួយឱ្យមកជួយគោះទ្វារ និងស្រែកហៅនៅតែប្រពន្ធខ្លួនមិនព្រមបើកទ្វារ ពេលនោះក៏បានសម្រេចចិត្តគាស់ទ្វារបន្ទប់នោះតែម្ដង ស្រាប់តែឃើញប្រពន្ធចងកនិងដែកយូរសម្រាប់ហាលខោអាវ នៅនឹងចម្រឹងដែកជាប់នឹងបន្ទប់ទឹកក្នុងបន្ទប់ដេកស្លាប់បាត់ទៅហើយ ។

មន្រ្តីនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ព្រោះមានវិបត្តិក្នុងគ្រួសារហើយបានធ្វើកំណត់ហេតុប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print