ហ្វុីលីពីនដាក់ពង្រាយកម្លាំងប៉ូលិស ទាហានតាមដានពលរដ្ឋអនុវត្តច្បាប់បម្រាមគោចរ

ចែករំលែក៖

ហ្វុីលីពីន៖តាមច្បាប់​បម្រាមថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ​​-១៩ រដ្ឋាភិបាលហ្វុីលីពីនបានសម្រេចឲ្យផ្អាករាល់សេវាកម្មដឹកជញ្ជូន​សាធារណៈ ហើយភោជនីយដ្ឋានបានត្រឹមតែ​ដឹកជញ្ជូនអាហារ​ទៅតាមផ្ទះតែប៉ុណ្ណោះ។ ចំណែក ហាងកាត់សក់ កែសម្ផស្ស…ត្រូវបិទទ្វារ​។
កម្លាំងប៉ូលិសនិងទាហានហ្វីុលីពីន​បានដាក់ពង្រាយនៅទីក្រុងម៉ានីល​ដើម្បីត្រួតពិនិត្យ​ការអនុវត្តច្បាប់បិទទីក្រុង​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ តាមការអំពាវនាវរបស់ក្រុមគ្រូពេទ្យ ក្រោយពីមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន​។
ទីក្រុងម៉ានីល ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ​​ និងជាទីកន្លែងរស់នៅរបស់ពលរដ្ឋជាង​២៨លាននាក់ ស្មើ​១ភាគ​៤នៃពលរដ្ឋសរុប។ ច្បាប់បិទទីក្រុងជាថ្មីមានរយៈពេល​តែ​២សប្តាហ៍ប៉ុណ្ណោះ ដោយចាប់ផ្តើមឡើងនៅថ្ងៃទី ៤ខែសីហានេះ។
ពលរដ្ឋនៅក្នុងទីក្រុងទាំងអស់ត្រូវស្នើឲ្យនៅក្នុងផ្ទះ ហើយក្នុងមួយគ្រួសារមានសមាជិកតែម្នាក់ប៉ុណ្ណោះមានសិទ្ធិចេញក្រៅដើម្បីទិញអាហារនិងសម្ភារប្រើប្រាស់ចំាបាច់តែប៉ុណ្ណោះ​។
ការកាត់បន្ថយការរិឹតត្បិត​កាលពីខែមិថុនា ដើម្បីដំណើរការសេដ្ឋកិច្ចវិញ​បានធ្វើឲ្យហ្វីុលីពីនប្រឈមនិងការឆ្លងកើនឡើង៦ដង សរុបមានអ្នកឆ្លង១១២.៥៩៣នាក់ និងស្លាប់ ២១០០នាក់ផងដែរ។
ក្រសួងសុខាភិបាលហ្វីុលីពីនបានប្រកាសនៅថ្ងៃទី ៤ខែសីហា ថា ក្នុងរយៈពេល​២៤ម៉ោង​រកឃើញអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ៦.៣៥២នាក់ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន មិន​ត្រឹមតែនៅក្នុងប្រទេសហ្វុីលីពីននោះឡើយគឺនៅតំបន់អាស៊ានទាំងមូល៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print