មីយ៉ាន់ម៉ា៖នៅថ្ងៃ ទី៤ ខែសីហា ទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជីបានប្រកាសគម្រោង ឈរឈ្មោះបោះឆ្នោតចូលក្នុងសភាអាណត្តិទីពីរ ដែលនឹងធ្វើឡើងក្នុងពេលខាងមុខ។
លោកស្រី អង់សានស៊ូជី អាយុ៧៥ឆ្នាំបានទៅចុះឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៩ខែវិច្ឆិកា។ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៥គណបក្សរបស់លោកស្រី ទទួលបានជ័យជម្នះខ្ពស់បំផុត រហូតដល់៧៧ភាគរយ ។
តាមគណៈកម្មការរៀបចំការបោះឆ្នោត (UEC)បានប្រកាសថា ការបោះឆ្នោតនាពេលខាងមុខ មានគណបក្សចូលរួមសរុប ៩៧គណបក្សចុះឈ្មោះបោះឆ្នោតសភា
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា លោកស្រី អង់សានស៊ូជីនឹងបន្តទទួលបានជ័យក្នុងការបោះឆ្នោតខាងមុខ។ តាមការស្រាវជ្រាវបង្ហាញឲ្យឃើញថា ពលរដ្ឋមីយ៉ាន់ម៉ានៅតែបន្ត ស្រឡាញ់គាំទ្រ គណបក្សរបស់លោកស្រីអង់សានស៊ូជីដដែល បើទោះបីមានរឿងអាស្រូវមួយចំនួនពាក់ព័ន្ធ ក្រុមជនជាតិភាគតិច រ៉ូហ៊ីនយ៉ា៕