អភិបាលក្រុង Copenhagen លោក Frank Jensen បានប្រកាសកាលពីថ្ងៃអង្គារថា ការចាប់ផ្តើមនៃកម្មវិធីប្រណាំងកង់ Tour de France នៅប្រទេសដាណឺម៉ាកនឹងត្រូវពន្យារពេលមួយឆ្នាំទៀតរហូតដល់ឆ្នាំ២០២២។ ដើមឡើយគ្រោងនឹងចាប់ផ្តើមនៅក្នុងប្រទេសដាណឺម៉ាកនៅឆ្នាំ២០២១នៅ Grand Depart ប៉ុន្តែត្រូវបានផ្លាស់ប្តូរ១ឆ្នាំទៅមុខទៀតនឹងដំណើរការពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ។
“ខ្ញុំសប្បាយចិត្តណាស់ដែលយើងទទួលបានជោគជ័យក្នុងការធានាការចាប់ផ្តើមប្រកួតឡើងវិញនៅដាណឺម៉ាក ឆ្នាំ២០២២។ យើងមានមនុស្សជាច្រើនដែលទន្ទឹងរង់ចាំការប្រណាំង Tour de France នៅដាណឺម៉ាកនៅឆ្នាំក្រោយ ប៉ុន្តែឥឡូវនេះជាអកុសលយើងត្រូវរង់ចាំដល់២០២២”។ នេះបើតាមប្រសាសន៍របស់លោក Frank Jensen។
បន្ទាប់ពីការសម្រេចចិត្តនេះអ្នករៀបចំប្រកួតនៅដាណឺម៉ាកបាននិយាយថា ពួកគេមិនរំពឹងថានឹងមានការផ្លាស់ប្តូរសម្រាប់ដំណាក់កាលទាំង៣ដែលប្រកាសរួចហើយនោះទេ ហើយនឹងមានការគាំទ្រចំពោះការពន្យារពេលពីទីក្រុងចំនួន៥របស់ដាណឺម៉ាកនៅឡើយទេ ប៉ុន្តែព្រឹត្តិការណ៍នេះនឹងមានការគាំទ្រច្រើន។
សេចក្តីប្រកាសព័ត៌មានរបស់អ្នករៀបចំកម្មវិធីប្រកួតក៏បានបញ្ជាក់ផងដែរថា ការពន្យាពេលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចំណាយបន្ថែមប្រមាណ៥,៨លានដុល្លារក្រូណឺដ័រ(ដាណឺម៉ាក) (ច្រើនជាង០,៩លានដុល្លារអាមេរិក) សម្រាប់លេខាធិការដ្ឋានជាតិដែលនឹងត្រូវរួមបញ្ចូលនៃការចំណាយរបស់រដ្ឋនិងក្រុមហ៊ុនកីឡាអាម៉ារី។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការចរចាគ្នាយ៉ាងលម្អិតពីអ្នករៀបចំកម្មវិធី Tour de France និងគណៈប្រតិភូទេសចរណ៍ដាណឺម៉ាក ៕
ដោយ៖ ភារៈ