នគរបាលខណ្ឌឫស្សីកែវចុះបង្ក្រាបជាក់ស្តែងករណីបើកល្បែងសុីសងខុសច្បាប់(លេងអាប៉ោង)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហាឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទីយប់នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ៩៩ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កម្លាំងនគរបាលជំនាញ
របស់ខណ្ឌនេះបានចុះស្រាវជ្រាវនិងបង្ក្រាបជាក់ស្តែងករណីអ្នកលេងល្បែងអាប៉ោង ដោយឃាត់ខ្លួនអ្នកញៀនល្បែងនេះបាន៣នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះយ៉ាន់ ចន្ទ័ណារាជ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ(គ្មានសារធាតុញៀន)អ្នកលេង។
២-ឈ្មោះសេង អាន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវបេតុង ភូមិមិត្តភាពសង្កាត់ឫស្សីកែវ(គ្មានសារធាតុញៀន)អ្នកលេង។
៣-ឈ្មោះលឹម ខួច ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី១ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦(គ្មានសារធាតុញៀន)អ្នកលេង។
សម្ភារដកហូតរួមមាន៖
មេអាប៉ោង២គ្រាប់, ចាន២, ផ្តិល១,
កំរាលក្រដាស់១សន្លឹក, ចានជរ័១,
ទូរស័ព្ទ១គ្រឿងម៉ាកសាំសុងS9។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

...

ដោយ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print