ទារិកាកំសត់ដែលអ្នកលក់ឆាក្តៅរើសយកមកចិញ្ចឹមមានដង្កូវចេញពីត្រចៀកក្រោយត្រូវទឹកកាកសំណល់សំរាមកខ្វក់ហូរចូលត្រចៀកម្ខាង

ចែករំលែក៖

Update ៖ ទារិកាកំសត់ដែលត្រូវឪពុកម្តាយយកមកបោះចោលនៅលើគំនរសំរាមហើយត្រូវបានអ្នកលក់ឆាក្ដៅរើសបាននោះមានដង្កូវចេញពីត្រចៀកទៀត។ នេះបើតាមការបញ្ជាក់ពីគូស្វាមីភរិយាដែលរើសទារកនោះយកទៅចិញ្ចឹម កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ខណៈដែលលោកម៉េង និងលោកឈីវ រួមទាំងសប្បុរសជន២នាក់ប្ដីប្រពន្ធបានទៅសួរសុខទុក្ខ និងនាំយកសម្ភារកូនក្មេងមានម្សៅទឹកដោះគោ ខោទឹកនោមមួយចំនួន និងថវិកាទៅប្រគល់ជូនដល់ផ្ទះពីរនាក់ប្ដីប្រពន្ធអ្នកលក់ឆាក្ដៅ ដែលបានរើសទារិកាពីគំនរសំរាមយកទៅបីបាច់ថែរក្សាជាកូននោះ សម្រាប់ទុកប្រាស់តាមជាក់ស្តែង នៅម្ដុំផ្សារក្រមួន(ក្រោយម៉ូឌែន២) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ទារិកាទើបនឹងកើតថ្មីៗត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាមប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុករូបណាទេដែលមានចិត្តអប្រិយបោះបង់ចោលកូនរបស់ខ្លួនដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អណាស់ដែលទារិកាអភ័ព្វនេះនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសំឡេងយំក៏ដើរទៅមើលទើបឃើញ ក៏រើសយកទៅចិញ្ចឹមបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយនៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្ដីលោកស្រី លី ឃាង សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោមបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា បុរសស្រី្តពីរនាក់ប្ដីប្រពន្ធដែលរើសទារិកាយកទៅបីបាច់នេះ កាលពីរសៀលថ្ងៃទី៣ ខែសីហាបាននាំទារិកានេះមកសាលាសង្កាត់ចាក់អង្រែក្រោមដើម្បីធ្វើបែបបទផ្សេងៗពីអាជ្ញាធរសង្កាត់ចាក់អង្រែក្រោមដើម្បីឱ្យបានដឹងឮ និងដើម្បីបញ្ចាក់ថា រូបគាត់សុខចិត្តចិញ្ចឹមបីបាច់ថែរក្សាដូចកូនបង្កើតដោយស្របច្បាប់ និងបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្ដីបានមកលក់ឆាក្ដៅនិងសាច់ក្លែមតាមរទេះដែលទើបមកដាក់លក់នៅទីនោះបាន៣ថ្ងៃប៉ុណ្ណោះ លុះថ្ងៃប្រទះឃើញគឺខណៈពេលប្ដីរបស់គាត់កំពុងអង្គុយហូបអីជាមួយមិត្តភក្តិពីរបីនាក់ទៀតនៅក្បែរកន្លែងលក់ ហើយនៅម៉ោងកើតហេតុ រថយន្តស៊ិីនទ្រីដែលមានកម្មករដើរតាមប្រមូលសំរាមនិងយករនាស់ដែកចុងស្រួចៗមុខបីកាយសំរាមបោះចូលក្នុងឃ្លុបរថយន្តនោះស្រាប់តែឮសំឡេងក្មេងយំ។ពេលនោះមានកម្មករម្នាក់សួរថាកូនឆ្មាយំទេដឹង ? ក៏នាំគ្នាដើររកមើលឱ្យអស់ចម្ងល់ទាំងអស់គ្នា ស្រាប់តែឃើញទារកនៅមានជីវិតនៅឡើយ ទើបស្រ្តីជាប្រពន្ធចូលទៅបីយកចេញមក ទាំងមានអារម្មណ៍ក្ដុកក្ដួល និងអាណិតអាសូរយ៉ាងខ្លាំង ដោយមិនដឹងថា ម្តាយឬឪពុករូបណាចិត្តអប្រិយបោះបង់ចោលកូនរបស់ខ្លួនដូចសត្វធាតុដូច្នេះទេ ណាមួយអាណិតហើយក្មេងស្រីទៀតក៏មានចិត្តអាណិតយកមកបីបាច់ថែរក្សាតែម្ដង និងប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមទាំងអ្នកភូមិបានដឹងឮផងដែរ។

ប្រភពបន្តថា កាលពីព្រឹកថ្ងៃទី៣ ខែសីហា ប្ដីប្រពន្ធអ្នកលក់ឆាក្ដៅខាងលើ បានយកទារិកាជីវិតថ្លៃនេះទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យហើយក្រុមគ្រូពេទ្យបានប្រាប់ថា ទារិកានេះគឺមានគ្រប់លក្ខណៈទាំងអស់ តែត្រចៀកម្ខាងមានការហូរឈាមចេញមកដោយសារតែក្មេងត្រូវគេបោះបង់ចោលលើគំនរសំរាមធ្វើឲ្យទឹកកាកសំណល់សំរាមផ្សេងៗដែលកខ្វក់នោះហូរចូលត្រចៀកម្ខាងដោយទាំងដង្កូវផង ដូច្នេះក្រុមគ្រូពេទ្យពិនិត្យតាមដានបន្តនៅថ្ងៃទី៤ ខែសីហានេះបន្តទៀត ៕

...

ដោយ ៖ សសម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print