ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងពីការផ្អាកជើងហោះហើរណារីតា–ភ្នំពេញ–ណារីតា ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។
សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា នៅជប៉ុន បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងប្រកាសអំពីការហោះហើរឡើងវិញ នៅពេលសមស្របណាមួយ។
បើគិតរហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសជប៉ុន មានអ្នកឆ្លងជំងឺកូវីដ១៩ ជិត៤០,០០០នាក់ ក្នុងនោះស្លាប់ជាង១,០០០នាក់៕ដោយ៖ស តារា
...