រថយន្តដឹងអ្នកដំណើរក្រុមហ៊ុន វីអាយ ពូវ៉េន បើកលឿនដូចហោះជ្រុលចង្កូតបុកម៉ូតូឆ្លងផ្លូវ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វី​អាយ​ភី ពូ​វ៉េ​ន ភ្នំពេញ បើក​លឿនដូនហោះ ជ្រុលចង្កូតទៅបុក​ម៉ូតូបើកឆ្លងផ្លូវពេញទំហឹង​ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

image2

ហេតុការណ៍គ្រោះថ្នាក់ចរាចរ​នេះបានកើតឡើង​កាលពីម៉ោងជាង​៨​យប់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ក្បែរ​ស្ពាន​លេខ​២ ស្ថិតនៅក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា​។

លោក មាច សេរី នាយនគរបាលប៉ុស្តិ៍ព្រែកលៀបបានឲ្យដឹងថា ជន​​រង​គ្រោះ​ដែលស្លាប់ខាងលើមានឈ្មោះសាន តុ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​​​​កម្មករ​សំណង់​បុរី​ឌឺ​មេគង្គ ​រ៉ូ​យ៉ា​ល់មានស្រុក​កំណើត​ឃុំ​ពរ​រៀង ខេត្តព្រៃវែង និងម្នាក់ទៀតមានឈ្មោះស្រឿ​ន សា​រ៉ា​ក់ អាយុ​២១​ឆ្នាំ ​​ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ការដ្ឋាន​ និង​មានស្រុក​​កំណើត​ជាមួយ​គ្នា អ្នកទាំង​២​​នាក់​បើកម៉ូតូ​ម៉ាកហុងដា​ MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CT-3876 ។ ចំណែករថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 2AF-9188 របស់​ក្រុមហ៊ុន​វី​អាយ​ភី ពូ​វ៉េ​ន ភ្នំពេញ ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​វី​អាយ​ភី ពូ​វ៉េ​ន ភ្នំពេញ មាន​ដឹក​អ្នកដំណើរ​ពេញ​រថយន្ត​មក​ពី​ខេត្តមណ្ឌលគិរី​ចូល​មក​រាជធានីភ្នំពេញ ដោយបើកបរ​​យ៉ាងលឿនដូច​ហោះ ចំណែកម៉ូតូបើកបរ​ស្រប​ទិសជាមួយ​រថយន្ត តែបើ​កលើ​ផ្លូវ​បញ្ច្រាស​ខាង​ឆ្វេង​ដៃ ខណៈមក​ដល់​ចំណុច​ខាងលើ ​អ្នកបើកម៉ូតូ​បាន​បើកឆ្លងផ្លូវ​ទៅ​ខាងស្តាំ​ដៃ​វិញ ​ត្រូវ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏ជ្រុល​ចង្កូតទៅ​បុកម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឲ្យអ្នកបើក​ម៉ូតូ និងអ្នករួមដំណើរ​ផ្លោងបោកនឹងថ្នល់ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់​បានរង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​សង្គ្រោះ ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​ទើប​រថយន្ត​សង្គ្រោះ​ដឹក​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ ។

ក្រោយ​ពេល​កើតហេតុ​អ្នកបើករថយន្ត​បង្កបានបើក​រត់បានបន្តិច រួចឈប់​រថយន្ត​ទុកចោលហើយ​ឡើង​ជិះ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​កាលពី​តូ​រហូត​ទៅ​ដល់​ចំណុច​មុខ​ក្រុមហ៊ុន​ហុងដា​ ក្បែររ​វ​ង្វ​ង់​មូល​ជ្រោយចង្វាថ្មីត្រូវ​សមត្ថកិច្ចនគរបាន​ឃាត់​បាន​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​។​

សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បានសម្ថកិច្ចនគរបលប្រគល់ឲ្យបងប្អូនយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ឯខេត្ត​ព្រៃវែង ចំណែក​ម៉ូតូ​ជន​រង​គ្រោះ ​និង​រថយន្ត​បង្ក​​ត្រូវ​សមត្ថកិច្ចនគរបាលចរាចរ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ និងនាំខ្លួន​អ្នក​បើករថយន្ត​បង្កទៅឃុំខ្លួន ដើម្បីកសាងសំណុំបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

image3

image5

image6

image4

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print