រថយន្តពាក់ស្លាកលេខខេមរភូមិន្ទប្រលះជាមួយហុងដាសេ១២៥រងរបួស២នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសដោយត្រូវបានសមត្ថកិច្ចនគរបាលបញ្ចូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តជួយសង្គ្រោះខណៈកំពុងជិះម៉ូតូស្រាប់តែមានរថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ បើកបញ្ច្រាស់ទិសគ្នាប្រលះយ់ាងពេញទំហឹងលាន់សូរដូចរន្ទះរីឯម៉ូតូខូចខាតស្ទើរទាំងស្រុង។

IMG-20160202-WA0004

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២៥នាទីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ១១៤ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះឆន់ ប៊ុនណា អាយុ២០ឆ្នាំមុខរបរកសិកររស់នៅភូមិពោន ឃុំសង្កែស្រុករំដួល និងអ្នករួមដំណើម្នាក់មានឈ្មោះហង់រ៉ាឌី អាយុ២០ឆ្នាំមុខរបរកសិករមានទីលំនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួលខណៈជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1D-7173ខូចខាតស្ទើរទាំងស្រុង។

ប្រភពបន្តថា ចំណែកអ្នកបើករថយន្ដមានឈ្មោះមាសថាន់ ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរលក់ដូរមានទីលំនៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗផងដែរ។

តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ដោយធ្វើដំណើរពីជើងមកត្បូងលុះបើកមកដល់ចំណុចខាងលើមិនដឹងយ៉ាងម៉េចក៏បុកជាមួយរថយន្តមួយគ្រឿងម៉ាកអីស៊ុយស៊ុយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខេមរភូមិមិន្ទ០១.២_៣៩០១ ដែលបើកបញ្រ្ចាសគ្នាពេញទំហឹងតែម្ដង។

ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងរកភាគីណាដែលបង្កហេតុនិងយកជនរងគ្រោះទាំង២នាក់ទៅកាន់មន្ទីរពេទ្យបង្អែកព្រមទាំងអូសយកវត្ថុតាងទាំង២គ្រឿងមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដោះស្រាយតាមច្បាប់៕

IMG-20160202-WA0005

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print