ចង.កសម្លាប់ខ្លួនចោលកូនព្រោះតែជីវភាព និងមានជំងឺជាច្រើនមុខជាប់នឹងខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានសម្រេចចិត្តសម្លាប់ខ្លួនឯងចោលក្រុមគ្រួសារនិងកូន អោយនៅតែតោល ព្រោះតែតូចចិត្តនឹងវាសនានៃជីវភាព ថែមទាំងមានជំងឺប្រចាំកាយ មើលមិនជា ។

ហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក​ ថ្ងៃទី១​ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹថា ស្ត្រីដែលចង.កសម្លាប់ខ្លួននេះឈ្មោះជា តាំ អាយុ៦១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រភពពីប្រជាពលរដ្ឋនៅក្បែរគ្នានេះ បានអោយដឹងថា មុនពេលដែលស្ត្រីនោះធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះ បានពោលពាក្យថា “រូបគាត់មិនចង់រស់នោះទេ ព្រោះតែសព្វថ្ងៃនេះឈឺមិនចេះជានឹងគេនោះទេ ហើយជីវភាពពិបាកថែមទៀត” ។ ទោះជាពោលដូចនេះក្តី ប្រជាពលរដ្ឋដែលរស់នៅក្បែខាងគ្នា មិនចាប់អារម្មណ៍នោះទេ ស្មានតែនិយាយអោយធូរស្បើយពេលដែលពិបាកចិត្ត ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺនៅព្រលឹមស្រាងៗស្រាប់តែគេនិយាយថា ស្ត្រីជាតាំ នេះបានសម្លាប់ខ្លួនបាត់ហើយ ដោយយកខ្សែចង.កសម្លាប់នឹងដើមសណ្តាន់នៅក្រោយផ្ទះ ។

ប្រជាពលរដ្ឋបានលើកឡើងថា កន្លងប្រមាណជាបីឆ្នាំមុនប្តីស្ត្រីរូបនេះក៍បានធ្វើអត្តឃាតសម្លាប់ខ្លួនដែល ដោយចង.កសម្លាប់ខ្លួនប៉ុន្តែមិនបានដឹងពីមូលហេតុជាក់លាក់ ស្រាប់តែពេលនេះស្ត្រីនេះស្លាប់ដោយចង.កចោលកូននិងក្រុមគ្រួសារផងដែរ ។

ក្រោយពីដឹងថា ស្ត្រីរូបនេះបានចង.កសម្លាប់ខ្លួននោះ ក្រុមគ្រួសារបានផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ច ដើម្បីពិនិត្យសាកសព ក្រោយពីធ្វើកោសល្យវិច្ច័យរួចមកសមត្ថកិច្ចបានសន្និដ្ឋានថា ស្ត្រីរូបនេះពិតជាចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សាកសពទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

abe9fd93-b851-432e-8140-8a96b09c8713

ដោយ៖ ចន្ថា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print