ក្រុម​ស្ទាវ​ប្រដាប់​ដោយ​ដាវ​ ពួនស្ទាក់​ភ្ជង់​ប្លន់​ម៉ូតូ​ពី​បុរស​ម្នាក់​បាន​សម្រេច​

ចែករំលែក៖

ក្រុង​ប៉ោយ​ប៉ែ​ត៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គ្លិ​ក​ សេរី​ឆ្នាំ​២០១២​ សំដៅ​មក​ផ្ទះ​ត្រូវ​ក្រុម​ស្ទាវ​មាន​គ្នា​៣​ទៅ​៤​នាក់​ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ​ពួនស្ទាក់​ ប្លន់​យក​បាន​សម្រេច​ ។

កាលពី​វេលា​ម៉ោង​៣​និង​២៣​នាទី​ទៀប​ភ្លី​ ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​តាម​ផ្លូវលំ​ ចំណុច​ដីស​ ឋិត​ក្នុង​ភូម​សាមគ្គី​មាន​ជ័យ​ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ ស្មី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ជិះ​ម៉ូតូ​ម៉ាក​គ្លិ​ក​ពណ៌​សលាយ​ខៀវ​ អត់​ស្លាក​លេខ​ សេរី​ ឆ្នាំ​២០១២​ ។

ជនរងគ្រោះបានរៀបរាប់ថា មុនកើតហេតុខ្លួនបានធ្វើដំណើរពីវាលកំសាន្តកាស៊ីណូផ្កាយ៥ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ ដោយសំដៅមកផ្ទះលុះដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ ស្រាប់់តែឃើញក្រុមស្ទាវ៣ទៅ៤នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ពួនស្ទាក់តាមផ្លូវ ពេលនោះខ្លួន(ជនរងគ្រោះ)បានឃើញសកម្មភាពក៏ទុកម៉ូតូចោលរត់យករួចខ្លួនសំដៅមកប៉ុស្ដិ៍បញ្ជាការពារភូមិនៅក្បែសាលារៀនព្រហ្មនិតដើម្បីប្ដឹងសមត្ថកិច្ច ក្រោយពីការប្ដឹង សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុតែក្រុមស្ទាវទាំងនោះបានជិះម៉ូតូគេចបាត់ខ្លួនបាត់។

លោកអ៊ឹមសុភារៈ នាយប៉ុស្ដិ៍សង្កាត់ប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២ខែឆ្នាំដដែលនេះថា ចំពោះករណីខាងលើនេះលោកមិនបានដឹងឡើយ៕

ជនរងគ្រោះ០១

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print