រថយន្ត​បើក​បុក​ម៉ូតូ​នៅ​លើ​ស្ពាន​ព្រែក​តា​មា​ក់​បណ្តាល​ឲ្យ​បុរស​២​នាក់​ស្លាប់​

ចែករំលែក៖

​ខេត្តកណ្តាល៖​ រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ បុក​ម៉ូតូ​មួយ​គ្រឿង​នៅ​លើ​ស្ពាន​ព្រែក​តា​មា​ក់​ បណ្តាល​ឲ្យ​បុរស​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​មួយ​រំពេច​ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​រន្ធត់​ចិត្ត​គ្រប់ៗ​គ្នា​ ។​

20160201205345

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៤៥​នាទី​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​លើ​ស្ពាន​ព្រែក​តា​មា​ក់​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​មា​ក់​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្តាល​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ ស៊ា​ន់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជា​អ្នកបើកបរ​ និង​ម្នាក់​ទៀត​ឈ្មោះ​ សឿ​ន​ វ៉ូ​ច​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ដំណាក់​ ឃុំ​ស្វាយ​រមៀត​ ស្រុក​ខ្សាច់កណ្តាល​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ ស្មា​ស់រី​វ៉ូ​ ពណ៌​ខ្មៅ​លា​យស​ គ្មាន​ស្លាក​លេខ​ ។​ ចំណែកឯ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​ពី​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បាន​បើក​គេច​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​ជិះ​ដល់​លើ​ស្ពាន​ព្រែក​តា​មា​ក់​ក៏​ត្រូវ​រថយន្ត​បើក​ច្រាស់ទិស​គ្នា​បើក​បុក​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​រហូត​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​ដូច្នេះ​ ។​

ក្រោយ​ពី​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​អ្នកបើកបរ​រថយន្ត​បាន​បើក​គេច​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​ ដោយ​ពុំ​មាន​ន​ណា​ម្នាក់​ស្គាល់​ម៉ាក​រថយន្ត​នោះ​ទេ​ ព្រោះ​យប់​ជ្រៅ​ទៅ​ហើយ​ ។​ ចំពោះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​វាស់វែង​ដកហូត​ បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទោ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

20160201183516

20160201210152

20160201205345

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print