ចាប់ខ្លួនជនជួញដូរគ្រឿងញៀន២នាក់នៅស្រុកស្អាង ដកហូតថ្នាំញៀន១កញ្ចប់ធំ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងល្បាតចាប់ខ្លួនបាន កាលពីវេលាម៉ោង២៣ និង២០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ដកហូតបានថ្នាំញៀនមួយកញ្ចប់ធំ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចាត់ការតាមច្បាប់ ។

20160201205417 (1)

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនដែលត្រូវបានឃាត់ខ្លួននោះ ទី១-ឈ្មោះ ញិន អែម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងជួសជុលម៉ូតូ ទី២-ឈ្មោះ ស៊ឹម វ៉ាន់ដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ។ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាងជាក់ស្តែងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់ធំ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ ,ទូរស័ព្ទដៃ១គ្រឿង និងមធ្យោបាយជិះធ្វើសកម្មភាពម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល1A-2949 ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១១០ ពីទីតាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលឆ្ពោះទៅព្រំប្រទល់ឃុំខ្ពប ស្រុកស្អាង ខណៈកំពុងល្បាតបានប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបគ្នាក៏ស្ទាក់ឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រហូតរកឃើញវត្ថុតាងជាក់ស្តែងឃាត់ខ្លួនវាយខ្នោះបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យទាំង២នាក់ខាងលើនេះបានសារភាពថា ខ្លួនបានទិញថ្នាំញៀនមួយកញ្ចប់ធំខាងលើនេះពីមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ អឿន ស្រីធុយ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ដើម្បីយកទៅជួញដូរនិងចែកចាយបន្ត ៕

20160201205417 (2)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print