ថ្លើមធំបើករថយន្តបុករបងភូមិគ្រឹះសម្តេចហេង សំរិន នៅស្រុកពញាក្រក្រែក

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ ភូមិ​គ្រឹះ​ របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ត្រូវ​បាន​ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ ដល់​ផ្លូវ​បត់បែន​មិន​ប្រយ័ត្ន​ ជ្រុល​ចង្កូត​បុក​របង​ថ្ម​ ពេញទំហឹង​ បណ្ដាល​ឲ្យ​បែកបាក់​អស់​ចំនួន​២​ផ្ទាំង​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៨​ ចំណុច​ថ្នល់បំបែក​ជា​បី​ ស្ថិត​នៅ​ភូមិ​អន្លង់​ជ្រៃ​ ឃុំ​កក់​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​ហេតុ​ការ​ខាងលើ​កបាន​កើត​កាលពី​យប់​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​២៣​និង​៥០​នាទី​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ស្តេ​ស​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2F9970​ បើកបរ​យ៉ាង​លឿន​ រួច​ក៏​ជ្រុល​ចង្កូត​ហួស​ទៅ​បុក​របង​ថ្ម​ ភូមិ​គ្រឹះ​របស់​សម្ដេច​ ហេង​ សំ​រិ​ន​ បណ្ដាល​ឲ្យ​បាក់បែក​អស់​ចំនួន​២​ផ្ទាំង​ និង​រង​របួស​មនុស្ស​ជិះ​ក្នុង​រថយន្ត​ចំនួន​២​នាក់​ផង​ដែរ​។​

​ជន​បើកបរ​រថយន្ត​បង្ក​ មានឈ្មោះ​ ណុ​ច​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ស្នាក់​នៅ​ខុន​ដូ​ ឌី​កេស​ ភ្នំពេញ​ រង​របួសស្រាល​ និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​ វ៉ា​ន់​ វ​ឌ្ឍ​នាសារ​ភូមិ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ របួសធ្ងន់​(​បាក់ដៃ​ឆ្វេង​)​ មាន​ទីលំនៅ​ជាមួយ​គ្នា​ ចំណែកឯ​រថយន្ត​បង្ក​ សមត្ថកិច្ច​នគរបាល​ស្រុក​ ធ្វើការ​ឃាត់​រក្សា​ទុក​ នៅ​កន្លែង​កើតហេតុ​ និង​ដឹក​អ្នក​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ៕

ses

ses (2)

ses (1)

...

ដោយ៖​ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print