យុវជន២នាក់ត្រូវកម្លាំងនគរ​បាលក្រុងសួងឃាត់ខ្លួនពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ យុវជនចំនួន២នាក់ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងអធិការដ្ឋាន នគរ​បាលក្រុងសួងចាប់ឃាត់ខ្លួន ។

ករណីចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង​ ខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ត្រី  ឈន  សុធន អធិការនគរ​បាលក្រុងសួងបានបញ្ជាក់ឱ្យដឹងថា យុវជនដែលជាជនសង្ស័យទាំងពីរនាក់នេះទី១ឈ្មោះគឹម  សុភី អាយុ២០ឆ្នាំនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងទី២ ឈ្មោះចាន់  គឹមម៉េង ហៅខ្មៅ​ អាយុ២១ឆ្នាំនៅភូមិឃុំជាមួយគ្នា។ ហើយសមត្ថកិច្ចត្រួតពិនិត្យ រកឃើញវត្ថុតាងមាន ជញ្ជីងថ្លឹង អេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀនចំនួន១, ដាវចំនួន១, ម៉ូតូអ៊ែ ប្លែក១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួម នឹងវត្ថុតាងត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរ​បាលក្រុងសួង បំពេញសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី៕

IMG_9365

IMG_9366

IMG_9364

IMG_9368

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print