ISUSU បុករះរបួស ៤នាក់នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តធុនធំ ១គ្រឿងសង្ស័យបើកបរខ្វះការប្រុងប្រយ័ត្នបានបុករថយន្តក្រុង ដឹកអ្នកដំណើរ រួចបន្តទៅបុករថយន្តសាំយ៉ុង ១គ្រឿងទៀត បណ្ដាលឱ្យរងរបួស ៤នាក់ ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ។

IMG_0690

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សរបួសខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២០.២២១ ស្ថិតក្នុងភូមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចក្រោយពីបានស្រាវជ្រាវជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា គេឃើញរថយន្តធុនធំ ១គ្រឿងម៉ាក ISUSU ពណ៌ស ពាក់ស្លាកលេខ ក.១៨២០ ភព៣ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ សាយ ចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ.ឃុំបឹងរាំង ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។ លុះមកដល់ចំណុចខាងលើ បានរេទៅបុករថយន្តក្រុងដឹកអ្នកដំណើរចុះ ៤៥កៅអី ម៉ាកហីយ៉ាន់ដាយ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3D-2417 របស់ក្រុមហ៊ុនលីហុង បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិក្រួស ឃុំសំរោង ស្រុកពពញ្ញាឮ ខេត្តកណ្ដាល រួចរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-3985 បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ។

ប្រភពដដែលបន្តថា ជនរងគ្រោះទី១-ឈ្មោះ យ៉ែម កាន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ.ឃុំព្រែកទាល ស្រុកឈូក ខេត្តកំពត អ្នកបើកបររថយន្តសាំយ៉ុង (របួសធ្ងន់) ទី២-ត្រូវជាប្រពន្ធឈ្មោះ ផុន ពឿន អាយុ ៣៥ឆ្នាំ (របួសស្រាល)  ទី៣-ឈ្មោះ ញាំង ផាត ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ.ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង (របួសធ្ងន់) និងទី៤-ឈ្មោះ ជ័យ ប៊ុន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំគោកបន្ទាយ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង (របួសធ្ងន់) ជនរងគ្រោះត្រូវបានគេបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។

ប្រភពបញ្ជាក់ទៀតថា វត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុក រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ។

IMG_0691

IMG_0689

IMG_0688

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print