ចូលទៅកាច់សោរកម៉ូតូ ក្នុងនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបាននគរបាលក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជុំនាញកាច់សោរក​ ម៉ូតូអស់ល័ក្ខត្រូវបាននគរបាលតាមទាន់ចាប់ឃាត់ខ្លួន ប្រគល់ទៅឱ្យនគរបាលប៉ុស្តិ៍ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ដែលទើបតែលួច​ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេច កាលពីម្សិលមិញហើយបានបន្តមកកាច់សោកម៉ូតូ មួយគ្រឿង ទៀតស៊េរីឆ្នាំ២០១៥​  នៅព្រឹកថ្ងៃទី២ ខែមករា នៅនាយកដ្ឋានអន្តោប្រវេសន៍ តាមទាន់ចាប់ឃាត់ខ្លួន ។

image3

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ក្នុងនាយកដ្ឋានអន្តោប្រវេសន៍ តាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ ឈ្មោះ ហេង វ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្នោត ឃុំត្នោត ស្រុក មេសាង ខេត្តព្រៃវែង ។

សមត្ថកិច្ចបានអោយដឹងថា​ ជិះម៉ូតូដែលជិះទៅធ្វើសកម្មភាពប្តូរស៊េរីថ្មី នោះម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BX-7971 ។ ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់េខភ្នំពេញ 1CT-9054 ម្ចាស់ឈ្មោះ ជិន វ៉េងលាង ភេទប្រុស ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

មុនពេលកើតហេតុ ជនសង្ស័យជិះម៉ូតូចូលទៅក្នុងនាយកដ្ឋាន ហើយធ្វើសកម្មភាពកាច់សោកបានសម្រេចហើយ បម្រុងជិះចេញត្រូវបានម្ចាស់ ចេញមកទាន់ ចាប់បានភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានប្រគល់ទៅឱ្យនគរបាលប៉ុស្តិ៍កាកាបខណ្ឌពោធិ៍សែនជ័យ ចាត់ការទៅតាមច្បាប់៕

image1

image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print