ក្មេងស្រីម្នាក់បើកម៉ូតូធូដាយបុកម៉ូតូគុបបត់ឆ្លងផ្លូវបណ្តាលឲ្យស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងស្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងស្រីរូបនេះបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូបត់ឆ្លងផ្លូវពេញមួយទំហឹង កាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ១០៧ ត្រង់ចំណុចខាងមុខហាងផ្តិតរូបយីហោ “សុខា ឡាយ” ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ។

20160201221936 (3)

ប្រភពពីមន្ត្នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឡេង ហ្គិចងីម អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដាធូដាយ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1S-8560 បានស្លាប់បាត់បង់ជីវិតពេលបញ្ចូនដល់គ្លីនិកឯកជន“សម្ភពបញ្ញា” ។ ចំណែកឯម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1H-0577 បើកបរដោយឈ្មោះ ណាត  សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ទទួលរងរបួសស្រាល ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ ។

សាក្សីនិយាយថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាគុបតាម​បណ្តោយផ្លូវលេខ១០៧ ក្នុងទិសដៅពីលិចទៅកើត ។ ពេលបើកដល់ចំណុចកើតហេតុអ្នកបើកបរបានបត់ម៉ូតូឆ្លងផ្លូវទៅឆ្វេងដៃ ស្របពេលនោះម៉ូតូម៉ាកហុងដាធូដាយបើកមកពីទិសខាងកើតបានបុកចំម៉ូតូគុបពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវធ្វើឲ្យភាគីម៉ូតូធូដាយរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯភាគីម៉ូតូគុបរងរបួសស្រាល ។

ភ្លាមៗនោះក្មេងស្រីដែលរងរបួសធ្ងន់ ត្រូវបានមិត្តភក្តិនាំគ្នាជួយដឹកបញ្ចូនទៅសង្គ្រោះនៅគ្លីនិកឯកជន“សម្ភពបញ្ញា” ពេលទៅដល់មិនបានប៉ុន្មានផងនោះក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។ ដោយឡែកអ្នកបើកបរម៉ូតូគុបរងរបួសស្រាលត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន រួមជាមួយម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕

20160201221936 (1)

20160201221936 (2)

20160201221936 (4)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print