ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន លោក Ahmad Jawad Usmani បានប្រកាសកាលពីថ្ងៃទី០៥ខែសីហា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបញ្ជាក់ថាមានពលដ្ឋដល់ទៅ៣១ភាគរយ ក្នុងចំណោមពលរដ្ឋទាំងអស់ក្នុងប្រទេសនេះ ឆ្លងកូវីដ១៩ គឺប្រមាណ១០លានាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាហ្វហ្គានីស្ថានបានបញ្ជាក់ទៀតថា តាមលទ្ធផលស្រាវជ្រាវទូទាំងប្រទេស អាចនឹងមានពលរដ្ឋដល់ទៅ៣១,៥ភាគរយស្មើនឹង១០លាននាក់នៃចំនួនពលរដ្ឋសរុប ឆ្លងកូវីដ១៩ ។
រដ្ឋមន្ត្រីAhmad Jawad Usmani បញ្ជាក់ទៀតថា រលក់នៃការឆ្លងកូវីដ១៩បានរាលដាលគ្រប់ទិសទីជុំវិញពិភពលោក។ ចំណែកអាហ្វហ្គានីស្ថាន ក៏មិនខុសពីប្រទេសផ្សេងទៀតដែល ក៏មានអ្នកឆ្លងកូវីដ១៩ជាលើកទីពីរ។
ប្រទេសអាហ្វហ្គានីស្ថានមានពលរដ្ឋ៣២លានាក់ របស់ការបំផ្លាញដោយសង្គ្រាម ជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះពលរដ្ឋអាហ្វហ្គានីស្ថានប្រឈមនិងការឆ្លងកូវីដ១៩ ផងដែរ។ គិតដល់ថ្ងៃទី៦ខែសីហា តាមតួលេខ របស់គេហទំព័រ Worldometer បានផ្សាយថា អាហ្វហ្គានីស្ថានមានករណីឆ្លងកូវីដ១៩ 36,896 នាក់ និងស្លាប់ 1,298នាក់៕