អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអជ្ញាធរសង្កាត់ចោមចៅទី៣​ នៃខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោកវ៉ា​ សាវឿន​ ចៅសង្កាត់បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបេតុង​ចូលផ្សារព្រៃទា​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។
ទីតាំងខាងលេីត្រូវបានប្រជាពលរដ្ឋបាននាំគ្នាសង់រោងនៅលេីចិញ្ចេីម​សាធារណះដេីម្បីប្រកបអាជីវកម្មផ្ទាល់ខ្លួន។

លោកវ៉ា​ សារឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឲ្យដឹងថា​ ទីតាំងខាងលេីត្រូវបានអាជ្ញាធរជូនដំណឹងម្តងរួចមកហេីយដេីម្បីរុះរេីចេញពីចំណីផ្លូវតែមិនធ្វេីតាមការណែនាំទេីបរសៀលថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០២០នេះលោកបានដឹកនាំកម្លាំងចុះរុះរេីតែម្តង៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print