ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុនCPACមួយគ្រឿងបានបើកចុះពីលើស្ពានព្រះមុនីរង្សចាស់ ខណៈមកដល់កើតហេតុក្នុងទិសដៅពីកើតមកលិច ក៏ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់នោះជិះឡើងលើសួនច្បាររួចទៅក្រោមស្ពានអាកាសក្បាលថ្នល់បណ្ដោយឱ្យកង់រថយន្តខាងក្រោយជាប់នឹងដីសួនច្បារទៅមុនលែងរួច ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាប្រភពពត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុនCPACមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ5A-1002បានបើកចុះពីលើស្ពានព្រះមុនីរង្សចាស់ ខណៈមកដល់កើតហេតុក្នុងទិសដៅពីកើតមកលិចដោយគេសង្ស័យថាងងុយដេក ក៏ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់នោះជិះឡើងលើសួនច្បាររួចទៅក្រោមស្ពានអាកាសក្បាលថ្នល់បណ្ដោយឱ្យកង់រថយន្តខាងក្រោយជាប់នឹងដីសួនច្បារទៅមុនលែងរួច ។
ក្រោយពីកើតហេតុរួចអ្នកបើកបរក៏ភ្ញាក់ខ្លួនបានបើកទ្វារចុះគេចខ្លួនបាត់ បន្សាល់ទុករថយន្តនៅកន្លែងកើតហេតុ ។ បច្ចុប្បន្ននគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញអូសយកទៅរក្សាទុក៕
ដោយ៖ ស រស្មី